គំនរឈើអាប្រភេទលេខ១ចំនួន១៦០កំណាត់ដែលសន្និធិខុសច្បាប់ត្រូវបានកំលាំងចំរុះប្រទះឃើញនៅស្រុកអូរជុំ

ចែករំលែក៖

ខេត្តរតនគិរី: គំនរឈើអាប្រភេទលេខ១ ចំនួន ១៦០កំណាត់ ដែលជនមិនស្គាល់មុខ យកមកសន្និធិទុកចោល ដោយពុំមានការអនុញាតិពីរដ្ឋបាលព្រៃឈើត្រូវបានកម្លាំងចំរុះប្រទះឃើញ។

កម្លាំងចំរុះបានប្រទះឃើញគំនរឈើនោះនៅវេលាម៉ោង១០.៣០នាទីព្រឹកថ្ងៃសៅរ៍៩កើតខែទុតិយាសាឍឆ្នាំចសំរិទ្ធស័កព.ស២៥៦២ត្រូវនិងថ្ងៃទី២១ខែកក្កដា២០១៨ ។

ក្រោមការសំរបសំរួល ដោយ លោករ៉ា បូ វ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរីនិងមានការ ចូលរួមដោយ រដ្ឋបាលព្រៃឈើផ្នែកសង្កាត់អូរជុំ កងរាជអាវុធហ ត្ថខេត្ត.ស្រុកនិងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ ប៉ូយ ស្រុកអូរជុំ ខេត្តរនគិរីបាន ចុះដល់ទីតាំងភូមិសាស្រ្ត ចំនុចនិយាមការ071653 1547355 អូរឡាង ភូមិខ្មែងឃុំប៉ូយស្រុកអូរជុំ ខេត្តរតនគិរី។
ក្រោយពីកម្លាំងបានធ្វើការពិនិត្យទៅឃើញថាជាការសន្និធិផលអនុផលព្រៃឈើដោយខុសច្បាប់ពុំមានលិខិតអនុញាតិទើបសម្រេចរឹបអូសវត្តុតាងបទល្មើសព្រៃឈើទាំងនោះ ជាបណ្តោះអាសន្ន។
ដោយចំនុចទីតាំងខាងលើ ពុំអាចដឹកជញ្ជូនបាន លោកព្រះរាជអាជ្ញារង បានបញ្ជារឲ្យកម្លាំងនគរបាលប៉ុស្ថិ៍ឃុំប៉ូយទទួលថែរក្សាទុកបណ្តោះអាសន្ននៅទីនោះសិនដែរ។
ដើម្បីរងចាំស្រាវជ្រាវរកម្ចាស់ចាត់ការតាមច្បាប់ព្រៃឈើ។ដោយជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print