ខេត្តរតនគិរី ៖ ក្មេងស្រីម្នាក់ក្នុងចំនោម៣នាក់បានរអឹលជើងបោកក្បាលចំគល់ឈើធ្លាក់ចូលទឹកអូរលង់ស្លាប់តែម្តង ខណៈដែលពួកគេបាននាំគ្នាទៅស្ទូចត្រីលេង។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១៣.០០នាទី ថ្ងៃសុក្រ៨កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ចំនុចអូរចាហាម ភូមិអូកានឃុំជ័យឧត្តម ស្រុកលំផាត់។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះដែលលង់ទឹកស្លាប់ឈ្មោះ សេង ស្រីណេ ភេទស្រី អាយុ៩ឆ្នាំខ្មែរជាសិស្សថ្នាក់ទី២។
ប្រភពបន្តថាមូលហេតុដែលនាំឱ្យស្រីនោះលង់ទឹកស្លាប់គឺមុនពេលកើតហេតុក្មេងៗមានគ្នាចំនួន៣នាក់អាយុ៩,១០,១១ឆ្នាំបាននាំគ្នាទៅស្ទូចត្រីលេងនៅទឹកអូរខាងលើ។
ហើយខណៈពេលនោះក្មងជាជនរងគ្រោះបានរអឹលជើងដួុលបោកក្បាលចំគល់ឈើហើយធ្លាក់ចូលក្នុងទឹកអូរក៏លង់ស្លាប់តែម្តង ។
ក្នុងពេលកើតហេតុក្មេងដែលទៅស្ទូចជាមួយនោះក៏បាននាំគ្នារតមកបា្រប់ឪពុកម្តាយក្មេងរងគ្រោះនៅឯភូមិចម្ងាយ៥០០ម៉ែត្រពីអូរក្រោយពេលអ្នកភូមិទៅដល់ចុះរាវរកឃើញក្មេងស្រីនោះបានដាច់ខ្យល់ស្លប់បាត់ទៅហើយ។
ឯឪពុកម្តាយបានត្រឹមតែយំសោកបោកកាយស្តាយស្រណោះអាណិតកូនស្រីជាទីស្រឡាញ់របស់ខ្លួនដែលមានការធ្វេសប្រហែសមួយពព្រិចភ្នែកក៏ស្លាប់ទៅបាត់ហើយក៏បាននាំយកសពទៅធ្វើបុណ្យតាប្រពៃណីផងដែរ៕ដោយជីវ័ន្ត