រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ បារាំង ប្រកាសចាប់ផ្តើមសង្គ្រាមពាណិជ្ជកម្ម រវាងអាមេរិកនិងអឺរ៉ុប

ចែករំលែក៖

ប្រទេសបារាំង៖ សារព័ត៌មាន​ Sputnik ​បានផ្សាយថា៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុបារាំងលោក​ Bruno Le Maire ​កាលពីថ្ងៃទី​២២ខែកក្កដា បានប្រកាសថា​ សង្គ្រាមពាណិជ្ជកម្ម រវាងអាមេរិក និង អឺរ៉ុប បានចាប់ផ្តើម​ជាផ្លូវការហើយ។

សារព័ត៌មានរ៉យទ័របានដកស្រង់សម្តីលោក​ Bruno Le Maire ប្រកាសនៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រី​ G 20 ថា«ប្រទេសទាំងអស់នៅក្នុង ក្រុម​ G20 បានយល់ថា សង្គ្រាមពាណិជ្ជកម្មគឺជាការពិត ហើយអាចរាលដាលនៅទូទាំងពិភពលោក»។

តាមសារព័ត៌មាន​ Europa Press ​បានផ្សាយថា ៖ រដ្ឋមន្ត្រី​ Bruno Le Maire បានផ្តល់មតិថា​ អាមេរិកចាំបាច់ត្រូវតែ អនុវត្តកិច្ចពិភាក្សា​ជាលើកដំបូង  ហើយបើខ្វះកិច្ចពិភាក្សានោះ គណកម្មការអឺរ៉ុប នឹងមានវិធានការ របស់ខ្លួន ដើម្បីការពារ»។ លោក​ Bruno Le Maire បន្តទៀតថា លោកបានស្នើដល់អាមេរិក ឲ្យវិលត្រឡប់ទៅកាន់ទស្សនះរួម  គោរពច្បាប់​ពិភពលោក និងទំនាក់ទំនងសម្ព័ន្ធមិត្ត។

នៅក្នុងកិច្ចប្រជុំ​ G20 ​ដែលបានធ្វើឡើងនៅក្នុងរដ្ឋធានី​ Buenos Aires ​ប្រទេសអាហ្សងទីន  បណ្តារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ  និងអគ្គនាយកធានាគាជាតិ ប្រទេសទាំង​២០ បាន​ចាត់ទុកថា ភាពតានតឹងនៅក្នុងវិស័យពាណិជ្ជកម្ម ចាំបាច់ត្រូវតែមានកិច្ចពិភាក្សា រកដំណោះ ស្រាយ ក្នុងពេលដែលកំពុងរាលដាលជាទ្រង់ទ្រាយធំ​នៅលើពិភពលោក​។

ប្រទេសស្ថិតនៅក្នុងក្រុម​ ភាគច្រើន ជាសម្ព័ន្ធមិត្តរបស់អាមេរិក  ហើយប្រទេសទាំងនោះអាចនិងចាកចេញពីអាមេរិក ដើម្បីស្វែងរកដៃគូរពាណិជ្ជកម្ម ផ្សេងទៀត ​នៅពេលដែលអាមេរិក សម្រេចតម្លើងពន្ធដល់អឺរ៉ុប គ្មានការយោគយល់៕

ដោយ៖ មែវ សាធី

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print