ភ្នំពេញ៖ នៅរសៀលម៉ោង១៦និង៣០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចផ្លូវបេតុង ភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កងកម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការឃាត់ខ្លួនជន សង្ស័យ០៣នាក់ជាក់ស្ដែង ពាក់ព័ន្ធក្នុងករណីឆក់យកកាបូបលុយ ពីស្ត្រីម្នាក់បានសម្រេច ។
លោក ជឹម ស៊ីថា អធិការខណ្ឌដង្កោបានប្រាប់អោយដឹកថា ជនសង្ស័យទាំង៣នាក់ ទី១.ឈ្មោះ ផាត ចំរើន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ទី២.ឈ្មោះ សុខ សុធន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ទី៣.ឈ្មោះ ពេជ្រ កក្កដា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ចំណែក ជនរងគ្រោះឈ្មោះ សែម សុផាន់រី ភេទស្រី អាយុ២៨ឆាំ្ន មុខរបរគា្មន ទីលំនៅផ្ទះលេខ៦១ ភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពដដែលបានបន្តឲ្យដឹងថា មុនពេលឈានដល់ការបង្ក្រាបក្រុមជនសង្ស័យខាងលើកគឺ វេលាម៉ោង១៦និង៣០នាទី នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៥ ជនរងគ្រោះឈ្មោះ សែម សុផាន់រី ភេទស្រី បានជិះម៉ូតូ០១គ្រឿង ម៉ាកហង់ដាស្តុបពី ពណ៌ក្រហម សេរីឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេញ ១CI-២០០៧ ចេញពីផ្ទះភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីទៅយកកូន ចេញពីរៀនភាសាអង់គ្លេស ហើយយកលុយទៅផើ្ញរនៅវិន ស្ថិតនៅភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនរងគ្រោះ បានដឹកកូនតូច ចំនួន០២នាក់ ពីខាងក្រោយ ជិះទៅរកវីនផ្ញើរលុយ ដោយបានទុក កាបូបពណ៌ខ្មៅ ដែលនៅក្នុងនោះ មានលុយដុលា្លចំនួន១៣០០, លុយបាតចំនួន២០០០បាត, លុយខែ្មរចំនួន៣០០០០រៀល, ទូរស័ព្ទម៉ាក អាយហ្វូនស៊ិច ចំនួន០១គ្រឿងពណ៌ស, កាបូបដៃ ពណ៌ខ្មៅ ចំនួន០១ ដោយនៅក្រោម កនែ្លងចាក់សោម៉ូតូ ចន្លោះជើងកែមខាងឆេ្វង។ ពេលជិះឌុបកូនមកដល់ចំណុចភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ ស្រាប់តែលេចមុខជនសង្ស័យ ចំនួន០៣នាក់ ដូចបានរៀបរាប់ ខាងលើ បានជិះម៉ូតូ០១គ្រឿង ម៉ាកស្មាក់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១K-៦៨៤៧ ឌុបគ្នាចំនួន០៣នាក់ ជិះមកក្បែរជនរងគ្រោះ ហើយជនសង្ស័យ០១នាក់ ដែលអង្គុយក្រោយគេ បានធើ្វសកម្មភាពឆក់ យកកាបូបជនរងគ្រោះ រួចជិះគេចខ្លួនទៅទិសខាងជើង។ ពេលនោះជនរងគ្រោះ បានស្រែកអោយអ្នកជិះខាង ជួយ ដេញតាមចាប់បាន ជនសង្ស័យទាំង០៣នាក់ខាងលើរួមនិងវត្ថុតាង រួចមកដាក់ពាក្យបណ្ដឹង ចំឈ្មោះជនសង្ស័យទាំង០៣នាក់ ខាងលើដើម្បីអោយសមត្ថកិច្ច ចាក់ការតាមផ្លូវច្បាប់។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យបានហើយសមត្ថកិច្ចក៏ដឹកយកមកឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការផ្តន្ទាទោសតាមច្បាប់ ។ ចំណែកសម្ភារះជនរងគ្រោះដែលចោរឆក់នោះ គឺសមត្ថកិច្ចបានប្រគល់អោយទៅជនរងគ្រោះយកត្រលប់ទៅផ្ទះវិញ ៕
ដោយ៖ ភារ៉ា ដង្កោ