ខេត្ដប៉ៃលិន៖ កម្លាំងនគរបាលក្រុង ប៉ៃលិិនសហការជាមួយនគរបាលសង្កាត់ ទួលល្វា ដឹកនាំដោយលោក ថុល គឹមហឹង ព្រះរាអាជ្ញារងខេត្ដប៉ៃលិនចុះបង្ក្រាបនិង ឃាត់ខ្លួនជនសង្ស័យប្រុស-ស្រីជួញដូរ ថ្នាំញៀន២នាក់បញ្ជូនទៅតុលាការ ។
ករណីចុះបង្ក្រាបឃាត់ខ្លួនជនជួញដូរ ថ្នាំញៀនខាងលើនេះបានធ្វើឡើងកាលពី វេលាម៉ោង១១និង១០នាទីថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចផ្សារថ្មី ស្ថិតក្នុងភូមិអូរច្រាកើត សង្កាត់ទួលល្វា ក្រុង-ខេត្ដប៉ៃលិន។
លោក ឈុន ណាត នាយការិយាល័យ ប្រឆាំងការជួញដូរគ្រឿងញៀននៃស្នង ការដ្ឋាននគរបាលខេត្ដប៉ៃលិនឱ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួនទី១-ឈ្មោះ ទេត សៀប ភេទស្រី អាយុ៥៣ឆ្នាំ រស់ នៅភូមិ-ឃុំកើតហេតុ និងទី២-ឈ្មោះ វង្ស ប៉ុនធឿន ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅមិនពិតប្រាកដ។
លោកបានបញ្ជាក់ថា ជនសង្ស័យ ទាំង២នាក់នេះសមត្ថកិច្ចបានចាប់ខ្លួន ពេលដែលឈ្មោះ វង្ស ប៉ុនធឿន យកថ្នាំ ញៀនមកលក់បន្ដឱ្យស្ដ្រីឈ្មោះ ទេត សៀប ។ នៅពេលចុះឃាត់ខ្លួនស្ដ្រីឈ្មោះ ទេត សៀប ជនសង្ស័យឈ្មោះ វង្ស ប៉ុន ធឿន បានទាញម៉ូតូជិះគេចខ្លួនតែត្រូវ សមត្ថកិច្ចបើករថយន្ដដេញចាប់បាន ភ្លាមៗផងដែរ។ លោកបានឱ្យដឹងទៀត ថា ជនសង្ស័យទាំង២នាក់ខាងលើនេះគឺ ជាមុខសញ្ញាជួញដូរថ្នាំញៀនត្រូវសមត្ថកិច្ចស៊ើបអង្កេតយូរមកហើយ តែពុំមាន ភស្ដុតាងដើម្បីចាប់ខ្លួន ទើបនៅថ្ងៃខាង លើពេលដែលជនសង្ស័យឈ្មោះ វង្ស ប៉ុនធឿន ជិះម៉ូតូចូលផ្ទះស្ដ្រី ទេត សៀប សមត្ថកិច្ចក៏ឆ្មក់ចូលបង្ក្រាបតែម្ដង។ លោកបានឱ្យដឹងទៀតថា ជាមួយការ ឃាត់ខ្លួនជនសង្ស័យនេះសមត្ថកិច្ចដក ហូតបានថ្នាំញៀនគ្រាប់ពណ៌ផ្កាឈូក ចំនួន៣៩គ្រាប់និងម៉ាទឹកកក២កញ្ចប់ តូច និងម៉ូតូសង់ គ្មានស្លាកលេខមួយ គ្រឿងផងដែរ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ដប៉ៃ លិនដើម្បីធ្វើការចោទប្រកាន់ ៕
ដោយ៖ ស សារ៉េត