ភ្នំពេញ៖ មុខសញ្ញាចោរប្លន់ម្នាក់ ដែលប្រើដាវភ្លង់គំរាមយកលុយពីជន រងគ្រោះត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ ច្បារអំពៅទី២ឃាត់ខ្លួនកាលពីវេលា ម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ២០១៥ ក្រោយពីជនសង្ស័យ បានធ្វើសកម្មភាពយកដាវភ្ជង់ជនរង គ្រោះទារលុយ១០ដុល្លារ ។
កាលពីវេលា ម៉ោង១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅ លើផ្លូវលេខ៣៦៩ ភូមិដើមចាន់ទី១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។ ក្រោយធ្វើសកម្មភាពរួចជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍ច្បារ អំពៅ២និងប្រាប់ពីភិនភាគរបស់ជន សង្ស័យទើបសមត្ថកិច្ចស្រាវជ្រាវចាប់ ខ្លួនបាននិងបានដកហូតដាវសាមូរ៉ៃ១ ដើម។
ជនរងគ្រោះឈ្មោះ សុខ ហោ ភេទ ប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅផ្ទះ៥០ង ផ្លូវបេតុង ភូមិមាក់ក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌ ច្បារអំពៅ និងម្នាក់ទៀតឈ្មោះ សុខ មិន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅជាមួយគ្នា។ ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាងរួមមានដាវសាមូរ៉ៃ១ដើមប្រវែង៦តឹក ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ អ៊ុក ណាយិន ហៅយិន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិដើមចាន់១ សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ជននេះ ធ្លាប់ជាប់ពន្ធនាគារយៈពេល៥ឆ្នាំពីបទប្លន់ ក្រោយមកត្រូវបានដោះលែងតែជននេះ មិនបង្ហាញលិខិតដោះលែងដល់សមត្ថ កិច្ចនោះទេគឺគេលាក់ទុកដែលធ្វើឱ្យមានការសង្ស័យថាការដោះលែងនេះមានភាពមិនប្រក្រតីទើបជនសង្ស័យលាក់ទុក ។
លោក ទេព បូរ៉ា នាយប៉ុស្ដិ៍ច្បារ អំពៅ២បានឱ្យដឹងថា បន្ទាប់ពីទទួល ពាក្យបណ្ដឹងពីជនរងគ្រោះសមត្ថកិច្ច បានប្រញាប់ប្រញាល់ស្រាវជ្រាវភ្លាមៗ ហើយក្រោយមកក៏ចាប់ខ្លួនជនសង្ស័យ បានដកហូតវត្ថុតាងដាវសាមូរ៉ៃ១ដើម ដែលជាអាវុធភ្ជង់ជនរងគ្រោះទារប្រាក់ ១០ដុល្លារ ។ ជនសង្ស័យជាមុខសញ្ញា ដែលសមត្ថកិច្ចតាមដានយូរមកហើយ។
ដោយឡែកលោក ម៉ៅ សឿត អធិ ការរងនគរបាលខណ្ឌច្បារអំពៅទទួលការងារព្រហ្មទណ្ឌបានឱ្យដឹងដែរថា ជន សង្ស័យជាសមាសភាពមិនល្អនៅក្នុង មូលដ្ឋានហើយជាមុខសញ្ញាខ្មៅរបស់ សមត្ថកិច្ច ។ ជននេះត្រូវបានបញ្ជូនទៅ តុលាការនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០១៥ ៕
ដោយ៖ សណ្ដោស