Block Chain ៖ ការវិនិយោគថ្មីសន្លាងមួយមនុស្សទូទៅអាចធ្វើបានដូចគ្នា

ចែករំលែក៖

ភ្នំពេញ៖ ការវិនិយោគថ្មីសន្លាងមួយក្នុងប្រទេស កម្ពុជា បានសម្ពោធដំណើរការជាផ្លូវការកាលពីម្សិលមិញនៅសណ្ឋគារ ណាហ្គាវើល នោះគឺ Block ChainBlock Chain គឺជាប្រព័ន្ធប្រតិបត្តិការសាច់ប្រាក់មួយ ដែលប្រតិបត្តិការជាតួលេខដោយមិនចាំបាច់ឆ្លងកាត់ ការទូទាត់តាមធនាគារ។

នេះគឺជាការវិនិយោគបែបថ្មីសន្លាងមួយក្នុងប្រទេស កម្ពុជា អាចមនុស្សទូទៅធ្វើបានដូចគ្នាដោយមិនកាន់វណ្ណៈ។ នេះបើតាមការឱ្យដឹងពីលោក DR. Chefari Dulapandan នាយកប្រតិបត្តិ និងជាអ្នកបង្កើតការវិនិយោគនេះឡើយ។

នាយកប្រតិបត្តិលោក DR. Chefari Dulapandan បន្តថាអាចឱ្យប្រជាជន កម្ពុជាទូទៅ ទូទាត់សាច់ប្រាក់ ការវិនិយោគលើអចលនទ្រព្យ និងបច្ចេកវិទ្យាក្នុងពេលតែមួយបាន ដោយប្រើប្រាស់កាតរបស់ Forus ដោយមិនចាំបាច់មានសាច់ប្រាក់នៅជាប់ខ្លួន។

គោលបំណងនៃការបង្កើតកម្មវិធីនេះលើកដំបូងក្នុងប្រទេស កម្ពុជា ត្រូវ នាយកប្រតិបត្តិរូបនេះបញ្ជាក់ថា គឺជាការជួយលើកកម្ពស់កម្រិតជីវភាពប្រជាជន កម្ពុជាឱ្យមានភាពប្រសើរឡើង ខណៈប្រជាជនប្រទេសនេះ ភាគច្រើនមានការយល់ដឹង និងអាចឆាប់ចាប់បាននៃប្រព័ន្ធទូទាត់សាច់ប្រាក់តាមបែបបច្ចេកវិទ្យា។

Block Chain នឹងផ្ដល់ចំណេះដឹងព្រមទាំងបច្ចេកវិទ្យាមិនធ្លាប់មានសម្រាប់ប្រជាជន កម្ពុជាទូទៅ ពីរបៀបធ្វើយ៉ាងណាឱ្យការវិនិយោគមានភាពប្រសើរឡើង ដោយចំណាយដើមទុនតិច ឬមិនបាច់ចំណាយដើមទុនតែម្ដងជាមួយ Forus

ប្រជាជនកម្ពុជាទូទៅចង់ស្វែងយល់ និងវិនិយោគប្រព័ន្ធប្រតិបត្តិការសាច់ប្រាក់ថ្មីសន្លាងមួយនេះអាចចុះឈ្មោះជាសមាជិកក្នុងគេហទំព័រ www.Forus.Global  ។ នៅពេលលោកអ្នកចុះឈ្មោះជាសមាជិករួចក្រុមហ៊ុននឹងបង្ហាញពីរៀបនៃការវិនយោគភ្លាមៗ។

បច្ចុប្បន្ន Forus មានសមាជិករាប់លាននាក់នៅជុំវិញពិភពលោក ដែលប្រតិបត្តិការសាច់ប្រាក់តាមប្រព័ន្ធមួយនេះ។ គម្រោងនៃការវិនិយោគថ្មីសន្លាងមួយនេះក្រុមហ៊ុនគ្រោងនឹងពង្រីកសាខាប្រមាណ ១០០ប្រទេសនៅជុំវិញពិភពលោក ដោយពេលនេះ កម្ពុជាគឺជាទីផ្សារដំបូងនៃប្រតិត្តិការគម្រោងនេះ។

លោក DR. Chefari Dulapandan ជឿជាក់ថាការចាប់យកប្រទេស កម្ពុជា ជាគោលដៅដំបូងនេះ អាចនឹងធ្វើឱ្យ របៀបនៃការប្រតិបត្តិសាច់ប្រាក់ថ្មីនេះ ទទួលជោគជ័យ ហើយអាចពង្រីកខ្លួនទៅកាន់ទីផ្សារពិភពលោកក្នុងពេលដ៏ខ្លីខាងមុខ៕ ដោយ វឌ្ឍនា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print