ជិះម៉ូតូលឿនជ្រុលបុកខឿនផ្លូវប្លោងលើបង្កាន់ដៃស្ពានរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖​  បុរសម្នាក់ទំនងជាស្រវឹងជិះម៉ូតូក្នុងល្បឿនលឿនជ្រុលចង្កូតទៅបុកនិងខឿនផ្លូវប្លោងលើបង្កាន់ដៃស្ពានបណ្តាលអោយរងរបួសធ្ងន់។ 
​   ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង២និង១០នាទីរំលងអាធ្រាត​ឈានចូលថ្ងៃទី២៤​ខែកក្កដា​ឆ្នាំ២០១៨​នៅក្រោមស្ពានអាកាសស្ទឹងមានជ័យ​ តាមបណ្តោយផ្លូវមុន្នីរ៉េត​ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ។
​  តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់​ ស៊េរីឆ្នាំ២០១០​  ពណ៍ខ្មៅ​ពាក់ស្លាកលេខភ្នំពេញពោធិ៍សាត់1A 9831 ធ្វើដំណើរតាមបណ្តោយផ្លូវមុន្នីរ៉េត​ក្នុងទិសដៅពីកើតទៅលិចខណះមកដល់ចំណុចកើតហេតុស្រាប់តែរ៉េចង្កូតទៅបុកឃឿនផ្លូវប្លោងលើបង្កាន់ដៃស្ពានរងរបួសធ្ងន់ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ។
​   ក្រោយពេលកើតហេតុជនងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ស្ទឹងមានជ័យទី៣រងចាំបងប្អូនមកទទួលយកទៅវិញ៕សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print