ជនសង្ស័យមុខសញ្ញាឆក់កាបូបម្នាក់ត្រូវនគរបាលស្រុកអង្គស្នួលធ្វើការចាប់ខ្លួន

ចែករំលែក៖

កណ្ដាលៈ ជនសង្ស័យឆក់កាបូបយ៉ាងសកម្មនិជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបាននគរបាលស្រុកអង្គស្នួលធ្វការចាប់ខ្លួន បន្ទាប់ពីជនសង្ស័យខាងលើធ្វើសកម្មភាពឆក់កាបូបនារីម្នាក់ ខណៈជិះម៉ូត កាលពីវេលាម៉ោង១៩និង៤០នាទី ថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០១៨ ស្ថិតក្នុងភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គ
ស្នួល ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានឈ្មោះ វណ្ណា វណ្ណេត ភេទប្រុស អាយុ១៦ឆ្នាំជនជាតិខ្មែរ មុខមិនពិតប្រាកដ មានទីលំនៅភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌពោធិសែន រាជធានីភ្នំពេញ
រីឯជនសង្ស័យម្នាក់ទៀតដែលរត់គេចខ្លួនមានឈ្មោះ ខែម ម៉េងលន់ ហៅ គុណ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ  មុខរបរសិស្ស មានទីលំនៅភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួលខេត្តកណ្តាល ។ ចំណែកនារីរងគ្រោះឈ្មោះ វណ្ណះ ស្រីនន់ អាយុ១៨ឆ្នាំ មុខរបរ និស្សិតពេទ្យ
ឆ្នាំទី១ មានទីលំនៅភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ ដោយឡែកសម្ភារះបាត់បង់មាន៖ ទូរស័ព្ទដៃម៉ាកiPhone7+ ពណ៌
ខ្មៅ០១គ្រឿង ,កាបូបដៃពណ៌សុកូឡា ០១ ,លុយខ្មែរ ៥៥.៥០០រៀល ,ក្រវឹលប្រាក់០១គូរ
រីឯវត្ថុតាងដកហូតបានមកវិញមាន៖ កាបូបដៃពណ៌សូកូឡា ០១ ,លុយខ្មែរ ៥៥.៥០០រៀល ,ក្រវិលប្រាក់០១គូ និងម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់
ស្លាកលេខ កណ្តាល 1Y-6172 ។
ប្រភពដដែលបន្តថា នៅវេលាម៉ោងកើតហេតុខាង
លើនារីរងគ្រោះឈ្មោះ មាស សុវណ្ណារា ភេទ
ប្រុស អាយុ២០ឆ្នាំ ជាសិស្ស បានឌុបគ្នាចេញពីសាលាចំណេះសាកលរៀនកុំព្យុទ័រនៅភូមិត្រពាំងក្រសាំ
ង ឃុំបែកចាន ស្រុកអង្គស្នួល ខណៈនោះក៏មានជនសង្សូយ២នាក់ខាងលើជិះ
ឌុបគ្នាខាងក្រោយនារីរងគ្រោះ លុះមកដល់ចំណុចកើតហេតុស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពឆក់កាបូបដៃ ពីជនរងគ្រោះ  រួចជិះម៉ូតូរត់គេចតែគេចមិនផុតក៏ទៅបុក និងម៉ូតូរបស់សមត្ថកិច្ចម៉ាកសុីរុះពណ៌
ទឹកប្រាក់នៅចំណុចផ្លូវលំភូមិព្រៃក្រាយឃុំព្រៃពួចស្រុកអង្គស្នួល បណ្តាលឲ្យដួលទើប ឃាត់ខ្លន
បានជនសង្ស័យ០១នាក់។
តាមចម្លើយសារភាពរបស់ ជនសង្ស័យឈ្មោះវណ្ណា វណ្ណេតបានសារភាពថា៖ ខ្លួនបានបើកម៉ូតូធ្វើ
សកម្មភាពឆក់កាបូបពីជនរងគ្រោះ
ហើយខ្លួនចេះប្រើប្រាស់ថ្នាំញៀនរយៈពេល៥ខែមកហើយ។
ករណីនេះកម្លាំងជំនាញ កំពុង បន្តធ្វើកិច្ចការស្រាវជ្រាវនិងស៊ើបអង្កេត  បន្តចាត់ការតាមនីតីវិធី។ស្អាងជ័


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print