រថយន្តបុកម៉ូតូពីក្រោយអូសជាច្រើនម៉ែត្របណ្តាលឲ្យមនុស្សប្រុសស្រី២នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តនឹងម៉ូតូបុកគ្នាអូសជិត១០០ម៉ែត្របណ្តាលឲ្យមនុស្សប្រុសស្រី២នាក់រងរបួសធ្ងន់ ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីម៉ោងជាង១១យប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ6R ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះបើកម៉ូតូម៉ាកហុងដសZoomerX ពណ៍ស លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FX-9674បើកបរដោយយុវជនម្នាក់នឹងរួមដំណើរជាមួយនារីម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវR6 ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុក៏ត្រូវរថយន្ដម៉ាកតូយ៉ូតាកាមរីហាយព្រីធ ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2P-9222ដែលធ្វើដំណើរស្របទិសគ្នាបុកពីក្រោយយ៉ាងពេញទំហឹងបណ្ដាលអោយម៉ូតូអូសជាប់រថយន្ដប្រហែល១០០ម៉ែត្រ ធ្វើឲ្យអ្នកជិះម៉ូតូទាំងពីរនាក់រងរបួសធ្ងន់។

ប្រភពដដែលបានបន្តថា ក្រោយពីបង្កហេតុម្ចាស់រថយន្ដបានបើកទ្វាររថយន្ដចុះរត់គេចខ្លួនតែត្រូវសន្តិសុខឃាត់បានប្រគល់អោយសមត្ថកិច្ច។ រីឯរថយន្ដបង្កនិងម៉ូតូត្រូវបានកម្លាំងសមត្ថកិច្ចជំនាញចរាចរវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយនៅពេលក្រោយ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print