ភ្នំពេញ : សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋ មន្រ្តីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ព្រះរាជាណាចក្រកម្ពុ ជា មានប្រសាសន៍ថា ការ បព្ចាប់បេសកកម្មកងទ័ពមួកខៀវកម្ពុជារប ស់អង្គការ សហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី និងសាធា រណរដ្ឋស៊ូដង់ខាងត្បូង នាពេលនេះបង្ហាញពីសុច្ឆនៈមោះមុតរបស់កម្ពុជា រួមវិភាគទាន ដល់ការប្រឹងប្រែងរបស់ សហ គមន៍អន្តរជាតិ ក្នុងបុព្វហេតុ សន្តិ ភាព សន្តិសុខ និងមនុស្សធម៌លេីពិភពលោក ។
សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងដូច្នេះក្នុងពិធីទទួលដំណើរមាតុភូមិនិវត្តន៍របស់កងកម្លាំង វិស្វកម្មព្រលានយន្តលេខ១៨៩ កងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ១២៣ និងកងអាវុធហត្ថលេខ ៦១៨ បញ្ចប់បេសកកម្មរក្សាសន្តិភាពអង្គការ សហប្រជាជាតិនៅសាធារណរដ្ឋម៉ាលី និងសាធារណរដ្ឋស៊ូដង់ខាងត្បូង នាវិ មាន”មិត្តភាព”ទីស្តីការគណៈរដ្ឋមន្រ្តី កាលពីរសៀលថ្ងៃចន្ទ ១២ កេីត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃ ទី២៣ ខែកកដ្ដា ឆ្នាំ២ ០១៨។ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិ និងជាអនុប្រធានគណៈកម្មាធិការជាតិ រាយការណ៍ជូនអង្គពិធីបានជ្រាបរយះពេល ១២ឆ្នាំ កម្ពុជា បព្ជូានកងកម្លាំង ៥, ៤៩៨ នាក់ ក្នុងនោះកម្លាំងនារី ២៥៧ នាក់លេីជំនាញជាច្រេីន ដូចជា ការបោសសំអាតមីន វិស្វកម្ម អាវុធហត្ថ មន្ទីរពេទ្យកំរិត ២ …។ល។ បំពេញបេសកកម្ម ១០ ក្នុងប្រទេស ៨ មានជាអាទិ៍សាធារណរដ្ឋ ស៊ូដង់ ឆាត អាហ្វ្រិកកណ្តាល ស៊ូដង់ខាងត្បូង លីបង់ ម៉ាលី សីុរី សាយប្រឺស ។
លោក Alexandre Huynh តំណាងអ្នកសម្របសម្រួល អង្គ ការសហប្រជាជាតិ ប្រចាំព្រះរាជាណាចក្រកម្ពុជា អបអរសាទរចំពោះដំណេីរមាតុភូមិនិវត្តន៍ របស់កងរក្សាសន្តិភាពដែលវិល ត្រឡប់ ពីបំពេញបេសកកម្មរក្សាសន្តិភាព នៅលេីទឹកដីអាហ្រ្វិកលេីកនេះទទួលបានលទ្ធផល គួរជាទីមោទនៈ ។ សម្តេចពិជ័យសេនា ទៀ បាញ់ បន្តទៀតថា: យេីងមានមោទន ភាព ដែលបញ្ជូនកងទ័ពមួកខៀវ ច្រើនជាងគេក្នុងតំបន់ចូលរួមក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ជាបេសកកម្មរក្សាសន្តិភា ពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ធ្វើឲ្យប្រទេសកម្ពុជាមានមុ ខមានមាត់លើឆាកអន្តរជាតិ ។
សម្តេចពិជ័យសេនា: កោតសរសើរចំពោះកងកម្លាំងទាំងអស់ដែលចេញបំពេញបេសកកម្មរក្សាសន្តិភាពក្នុងក្របខណ្ឌអន្តរ ជាតិ គោរព និងខិតខំបំពេញការងារបានល្អ រហូតបព្ចាប់បេស កកម្មត្រលប់មកមាតុ ប្រទេសវិញប្រកបជោគជ័យថែមទៀត។ ក្នុងពិធីនោះដែរ គណអធិបតីបានបំពាក់គ្រឿងឥស្សរយយសជូនដល់កង កម្លាំងរក្សាសន្តិភាព ទាំងអស់ដែលទើបវិលត្រលប់មកមាតុប្រទេសវិញផងដែរ ៕ សុខដុម