រថយន្តរបស់ក្រុមហ៊ុនសុីនទ្រីបើកបរមិនប្រយ័ត្នទៅបុកបង្គោលភ្លើងស្តុប

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តរបស់ក្រុមហ៊ុនសុីនទ្រីបើកបរក្នុងល្បឿនលឿនមិនប្រយ័ត្នទៅបុកបង្គោលភ្លើងស្តុប តែសំណាងល្អមិនបង្កអោយមនុស្សរងរបួសទេ ហេតុការនេះកើតឡើងកាលពីវេលាម៉ោង៩. ០០នាទីព្រឹកថ្ងៃ​ទី២៤ខែកក្ដដាឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវ៣៧១ កែងនិងផ្លូវ២១៧គល់ស្ពានដឹកចំការដូង ឋិតនៅភូមិ​ឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។ ចំណែកអ្នកបើករថយន្តមិនបានស្គាល់អត្តសញ្ញាណទេ ។

បើតាមប្រភពព័ត៍មានពីរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តរបស់ក្រុមហ៊ុងសុីទ្រីពណ៍លឿនបើកក្នុងទិសដៅពីរកើតមកលិចតាមបណ្ដោលផ្លូវ៣៧១ ស្រាប់មកដល់ចំណុចកើតហេតុរថយន្តបានបត់ស្ដាំឡើងមកផ្លូវ២១៧ ពេលនោះរថយន្តបួងចង្កូតដោយសារតែរថយន្តបើកក្នុងល្បឿន លឿនហើយចាប់ប្រាំងមិនជាប់ក៏ជ្រុលទៅបុកបង្គោលស្តុបបណ្ដាលអោយរថយន្តគាបជាប់និងបង្គោលភ្លើងទៅមុខលែងរួច សំណាងល្អមិនបង្កអោយមនុស្សណាម្នាក់រងរបួសនោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុបានទាក់ទងទៅជំនាញមកធ្វើការវាស់វែង​ យករថយន្តបង្ក ទៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រងចាំដោះស្រាយតាមផ្លូវច្បាប់ ៕ តាឡឹម


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print