ចោរឆក់កាបូប២នាក់មិនបានសម្រេចត្រូវសមត្ថកិច្ចខណ្ឌជ្រោយចង្វាឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ​មួយក្រុម​មាន​គ្នា​៦នាក់​ជិះ​ម៉ូតូ​បី​គ្រឿង​ទៅធ្វើ​សកម្មភាព​ឆក់​កាបូប​ពី នារី​ម្នាក់​ក្នុងចំណោម​គ្នា៧នាក់​ជិៈ​ម៉ូតូ៤គ្រឿង​ត្រូវបាន​ជនសង្ស័យ​ធាក់ ឲ្យ​ដួល​ម៉ូតូ ១គ្រឿង​បណ្តាល​ឲ្យ​រលា​ត់ដៃ​យុវជន​ម្នាក់ ដែល​ជិះ​នៅលើ​ស្ពាន​ជ្រោយចង្វា មិនបាន​សម្រេច ត្រូវបាន​ជនរងគ្រោះ​ដេញចាប់បាន១ម៉ូតូ គ្នា២នាក់ ចំណែកឯ​បក្សពួក ផ្សេងទៀត​បាន​ជិះ​រត់​គេចខ្លួនបាត់ ស្រមោល។ហេតុការណ៍​នេះ​កើតឡើង​កាលពី​​ម៉ោង៣ទាបភ្លឺ ឈានចូល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុច លើ​ស្ពានជ្រោយចង្វា ស្ថិតក្នុង​សង្កាត់-ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ​ទីមួយ​មានឈ្មោះ សែន វិសាល ​អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់​តុ​ក​ការ រស់នៅក្នុង​សង្កាត់​ជ្រោយចង្វា រាជធានី​ភ្នំពេញ ជា​អ្នកបើក​ម៉ូតូ។ ជនសង្ស័យ​ទី២មាន ឈ្មោះ ផុ​ក សុខ​លាប ហៅ (អា​ឆែប) ភេទ​ប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើការ សំណង់ ស្នាក់នៅ​ជាមួយ​មុ​ី​ង​ម្តុំ ផ្សារ​គីឡូ​លេខ៦ មាន​ស្រុកកំណើត នៅ​ខេត្តកំពង់ឆ្នាំង ជា​អ្នក​ឆក់។

ប្រភពពត៌មានពីជនរងគ្រោះបានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ ពួកគាត់​បានចេញ​ពី​ធ្វើការ នៅ​​ត្រើយ​ខាងកើត​ជ្រោយចង្វា ក្នុង​គោលបំណង ទៅផ្ទះ​នៅ​ម្តុំ​ផ្សារ​ទួល​ទំពូង បើក​ម៉ូតូ៤គ្រឿង​គ្នា៧នាក់ ប្រុស៦នាក់ និង​ស្រី​ម្នាក់ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ដោយ​ដឹក​នារី​ម្នាក់ ។ ខណៈ​មកដល់​ចំណុចកើតហេតុ​ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​មួយក្រុម មាន​គ្នា​៦​នាក់ ជិះ​ម៉ូតូ​បី​គ្រឿង ដោយ​មួយគ្រឿង​ម៉ាក ហុងដា​ឌ្រី​ម ស៊េរី២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1OL.8907 ជា​ស្លាក លេខ​ក្លែងក្លាយ ។

ចំណែក​ម៉ូតូ ពីរ​គ្រឿង​ទៀត​មិន​ចាំ​ម៉ាក ដោយ​ជិះ​មកពី​ក្រោយធ្វើ​សកម្មភាព​ឆក់​កាបូប​យួរ​ដៃ​ពី​នារី ដែល​ជិះ​ម៉ូតូ​ជាមួយ​យុវជន​ម្នាក់ តែ​មិនបាន​សម្រេច ។ ក៏ត្រូវ​បាន​ក្រុម​ជនរងគ្រោះ ដេញតាម​ជនសង្ស័យ ក៏​ធាក់​ឲ្យ​ដួល​ម៉ូតូ​មួយគ្រឿង​រងរបួស​រលា​ត់ដៃ រលាត់​ជើង ។ តែ​ជនរងគ្រោះ ២ម៉ូតូ​ទៀត​នៅតែ​ដេញតាម​ចាប់ ហើយ​ស្រែកថាចោរៗ ភ្លាមៗនោះ ប្រជាពលរដ្ឋ​ជួយ​ចាប់បាន​ជនសង្ស័យ២នាក់​ និង​ម៉ូតូ​មួយគ្រឿង និងវាយម្នាក់​មួយ​ដៃ​មួយ​ជើងឡើង​ទ្រោម​ខ្លួន និង​បែកក្បាល​។

បន្ទាប់ពីកើតហេតុសម្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុនាំយកជនសង្ស័យ និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីស្វែងរកចាំខ្លួនបក្ខពួកជនសង្ស័យយកមកផ្តន្ទាទោសទៅតាមច្បាប់ ៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print