ខេត្តកំពង់ចាម ៖ ដោយមានការសម្របសម្រួលពីលោក ហួត វុទ្ធី ព្រះរាជអាជ្ញាខេត្ត កម្លាំងជំនាញនៃអធិការដ្ឋាន នគរបាលស្រុកកងមាស សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលកងតាណឹង និងស្តៅ ចុះបង្ក្រាបបទល្មើសនេសាទ ខុសច្បាប់នៅតាមដងទន្លេមេគង្គ ត្រង់ចំណុចភូមិសាស្ត្រភូមិខ្ពបលើ ខ្ពបក្រោម និងភូមិស្តៅ ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម ។
លោក ជា ជួន អធិការស្រុកកងមាសបានឲ្យដឹងថា ការបង្ក្រាបធ្វើឡើងនៅព្រឹក និងពេលរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ម្សិលមិញ ។ ជាលទ្ធផលសមត្ថកិច្ចបង្ក្រាបបានដាយចំនួន៤មាត់ ។
លោកថា ការចុះបង្ក្រាបក្រោមបទបញ្ជាគណៈនៃគណៈអភិបាលខេត្តកំពង់ចាម ដោយមានការចូលរួមពីលោក អួង វិបុល លោក ប៉ូ រតនា និងមានការចូលរួមពីជំនាញជលផល ប្រធានមន្ទីរកសិកម្មខេត្តកំពង់ចាម ។ លោកថា ឧបករណ៍ដែលដកហូតបាន ត្រូវដុតបំផ្លាញចោលនៅនឹងកន្លែងតែម្តង ៕ វណ្ណៈ
...