ជំនាញអធិការនគរបាលស្រុកកងមាស ដឹកនាំកម្លាំងចុះបង្ក្រាបឧបករណ៍នេសាទល្មើស ក្នុងរដូវហាមឃាត់

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ដោយមានការសម្របសម្រួលពីលោក ហួត វុទ្ធី ព្រះរាជអាជ្ញាខេត្ត កម្លាំងជំនាញនៃអធិការដ្ឋាន នគរបាលស្រុកកងមាស សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលកងតាណឹង និងស្តៅ ចុះបង្ក្រាបបទល្មើសនេសាទ ខុសច្បាប់នៅតាមដងទន្លេមេគង្គ ត្រង់ចំណុចភូមិសាស្ត្រភូមិខ្ពបលើ ខ្ពបក្រោម  និងភូមិស្តៅ ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម ។

លោក ជា ជួន អធិការស្រុកកងមាសបានឲ្យដឹងថា ការបង្ក្រាបធ្វើឡើងនៅព្រឹក និងពេលរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ម្សិលមិញ ។ ជាលទ្ធផលសមត្ថកិច្ចបង្ក្រាបបានដាយចំនួន៤មាត់ ។

លោកថា ការចុះបង្ក្រាបក្រោមបទបញ្ជាគណៈនៃគណៈអភិបាលខេត្តកំពង់ចាម ដោយមានការចូលរួមពីលោក អួង វិបុល​ លោក ប៉ូ រតនា និងមានការចូលរួមពីជំនាញជលផល ប្រធានមន្ទីរកសិកម្មខេត្តកំពង់ចាម ។ លោកថា ឧបករណ៍ដែលដកហូតបាន ត្រូវដុតបំផ្លាញចោលនៅនឹងកន្លែងតែម្តង ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print