ខេត្តស្ទឹងត្រែង ៖ ស្ពានបេតុងឆ្លងកាត់ទន្លេសេកុងមួុយកន្លែងនៅតាមបន្ទាត់ព្រំដែនខ្មែរ-ឡាវ ត្រូវបានរង ការបាក់ ស្រុត ទឹកហូរច្រោះយ៉ាងខ្លាំងតាមត្រចៀកក្បាលស្ពានពីចំហៀងខាងកើតបន្ទាប់ពីមានគ្រោះទឹកជំនន់នៅទន្លេសេកុងនៃប្រទេសឡាវបានហូរចូលមកយ៉ាងគំហ៑ុកច្រើនមកលើប្រទេសកម្ពុជាយើង។
ហេតុកាណ៍ទឹកជំនន់ហូរខ្លាំងបណ្តាលឱ្យមានរងការបាក់ស្រុតហូរច្រោះស្ពាននោះបានកើតឡើងនៅវេលាយប់ថ្ងៃ ថ្ងៃពុធ ១៣កើតខែទុតិយាសាឍ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី២៥ខែកក្កដា ឆ្នាំ២០១៨គឺជាស្ពានឆ្លងកាត់ទន្លេសេកុងស្ថិតក្នុងឃុំសន្តិភាពស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងជាប់ព្រុំប្រទល់ប្រទេស់ឡាវ។
បើយោងតាមប្រភពបានឱ្យដឹងថាស្ពាននេះទើបតែបញ្ចប់ការកសាងកាលពីដើមខែឧសភាកន្លងទៅថ្មីៗនេះទេដែលកសាងឡើងដោយកម្លាំងកងវិស្វកម្ម ដើម្បីបំរើផល់ប្រយោជន៍ជូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់និងដើម្បីតភ្ជាប់ផ្លូវពីខេត្តមួុយទៅខេត្តមួុយទៀតផងដែរ។
ប្រភពពីកម្លាំងយោធាដែលឈរជើងនៅទីនោះបានឱ្យដឹងថាស្ពានខាងលើបានបាក់ស្រុតផ្នែកខាងកើតនៃត្រចៀកក្បាលស្ពានដោយសារតែទឹកទន្លេសេកុងហូពេញប្រៀបទើបបណ្តាលអោយទឹកហូរច្រោះត្រង់ចំណុចដីក្បាលស្ពានដែលទើបនិងចាក់ថ្មីៗ។
ប្រភពបន្តថាក្រោយពីមានការបាក់ស្រុតស្ពានបែបនេះអជ្ញាក៏បានសូមឱ្យប្រជាពលរដ្ឋផ្អាកការធ្វើដំណើរឆ្លងកាត់ជាមណ្តោះអាសន្នសិនដែរ។
ហើយស្ពានខាងលើក្នុងពេលនេះក៏ពុំសូវមានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ទៀតដែរតែភាគច្រើនមានយោធាដែលឈជើងនៅតាមបន្ទាត់ព្រំដែននោះដឹកស្បៀងឆ្លងកាត់បន្តិចបន្តួចប៉ុណ្ណោះ។
យោងតាមប្រភពថ្មីៗនេះបានរាយកាណ៍មកថាខណៈពេលនេះក៏មានប្រជាពលរដ្ឋជាង៤០ភាគត្រូវបានជម្លៀសចេញពីលំនៅស្ថានទៅកាន់ទីទួលសុវត្ថិភាពខណៈដែលកម្ពស់ទឹកកំពុងតែហក់ឡើងដល់១១,៩០ម៉ែត្រគឺនៅសល់ត្រឹម១តឹកទៀតប៉ុណ្ណោះនឹងប្រកាសអាសន្ន ក្នុងរយៈមួយម៉ោងទៀតប៉ុណ្ណោះ។
លោក ផាន់ យុទ្ធ អភិបាលស្រុកសៀមប៉ាងបានឱ្យដឹងថានៅមុននេះបន្តិចមានកម្លាំងយោធាប្រមាណ២០០នាក់កំពុងជម្លៀសប្រជាពលរដ្ឋចេញពីលំនៅឋានដោយសារទឹកហូរច្រោះបង្ករជាការជន់លិចបណ្តើៗហើយ ។
លោកថាក្នុងចំណោមប្រជាជនត្រូវបានចាកចេញពីលំនៅឋានជាង៤០ភាគរយហើយទៅកាន់ទីទួលសុវត្ថិភាពក្បែរភូមិឃុំរបស់ពួកគាត់ តែផលលំបាកមួយទៀតដែលអាជ្ញាធរកំពុងបញ្ចុះបញ្ចូលប្រជាពលរដ្ឋដែលសេសសល់អោយចាកចេញពីលំនៅឋានតែពួកគាត់មានការរារែកអំពីការចាកចេញដោយសារពួកគាត់គិតថាលំហូទឹកឡើងសន្សឹមៗនៅឡើយ ៕ ដោយ ៖ ជីវ័ន្ត