ក្រុមកីឡាករ ដែលបានរំដោះចេញពីរូងភ្នុំ ទៅបួសដើម្បីសងគុណ​អ្នកលះបងជីវិតជួយខ្លួន

ចែករំលែក៖

ក្រុមកីឡាករថៃ ដែលជាប់នៅក្នុងរូបភ្នុំថាំលួង ត្រូវបានរំដោះចេញក្រៅដោយសុវត្ថភាព ប៉ុន្តែមានការលះបង់ជីវិត ទាហានម្នាក់គួរឲ្យសោកស្តាយ។ នៅពេលនេះដើម្បីសងគុណ ដល់អ្នកលះបងជីវិតជួយខ្លួនឯង​ ក្រុមកីឡាករ បានសម្រេច កោរសក់ទៅមួស កាលពីថ្ងៃទី​២៤ខែកក្កដា ។

សកម្មភាពខាងលើ​របស់ក្រុមកីឡារករ «ជ្រូកព្រៃ» ដើម្បីគោរពដល់វិញ្ញាណនក្ខន លោក​ Saman Kunan ​អតីត ទាហាន​ SEAL ​ថៃ បានលះបង់ជីវិត ក្នុងពេលជួយក្រុមកីឡាករ នៅថ្ងៃទី​៦ខែកក្កដា ។ កន្លងមក កីឡាករ​ Adul Sam On ​បានធ្វើពិធីនៅក្នុងព្រះវិហារក្នុងតំបន់រួចរាល់ ដោយសារតែ មានជំនឿសសាសនាខុសគ្នា ។ ចំណេកកីឡាករ​១១នាក់ផ្សេងទៀត នឹងធ្វើពិធីបំបួស ជាសង្ឃក្នុងរយៈពេល​៩ថ្ងៃ នៅក្នុងវត្ត ផ្សេងៗគ្នា ។ ព្រះសង្ឃ​ ទាំងអស់ នឹងធ្វើពិធី សមាធិ សូត្រធម៌ ក៏ដូចជាធ្វើពលកម្ម បោសសម្អាត់ទីធ្លាវត្ត រហូតដល់ថ្ងៃទី ៣ខែសីហា ទើបចាកសេក្ខាបទវិញ។

សមាជិកក្រុមកីឡាករ​«ជ្រូកព្រៃ»  ទើបតែបានចាកចេញពីមន្ទីពេទ្យ នៅសប្តាហ៍កន្លងមក​ ក្រោយ​ជួយសង្គ្រោះចេញពីរូងភ្នុំ ដោយក្រុមអ្នកជំនាញមុជទឹកមកពីអន្តរជាតិ ។ ក្រុមកីឡាករ បានចាកចេញពីរូងភ្នុំនៅថ្ងៃទី​២៣ខែកក្កដា ។

 

ក្នុងចំណោមអ្នកមុជទឹក អន្តរជាតិ មានជនជាតិ អូស្ត្រាលី លោក​ Craig Challen និង​ Richard Harris ​ត្រូវបានរដ្ឋាភិបាលថៃ ប្រគល់ មេដាយ​ «តារាក្លាហាន»នៅក្នុងព្រឹត្តិការដែលបានរៀបចំកាលពីថ្ងៃទី​២៤ខែកក្កដា ។ អ្នកមុជទឹកខាងលើគឺជាអ្នករកឃើញកុមារមុនគេបង្អស់៕

ដោយ៖ មែវ សាធី

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print