ខេត្តសៀមរាប ៖ លោកឧត្តមសេនីយ៍ត្រី ជា គឹមសានស្នងការរងទទួលផែនអន្តោប្រវេសន៍នៃស្នងការដ្ឋានខេត្តសៀមរាប បានប្រាបក្នុងកិច្ចសម្ភាសថា នៅរសៀលថ្ងៃទី២៥ខែកក្កដានេះ មានហេតុការណ៍គួរអោយភ្ញាក់ផ្អើលមួយដែលមិនឹកស្មានដល់ ដោយសារ បុរសម្នាក់ ដែលជាថៅកែហាងខារ៉ាអូខេ យីហោ (ហ្សេនៀ) បានចង.កធ្វើអត្តឃាត សម្លាប់ខ្លួនឯងនិងខ្សែនីឡុង នៅក្នុងបន្ទប់ទឹក ក្នុងហាងរបស់ខ្លួនកាលពីវេលាម៉ោង ១៨និង២០នាទី ថ្ងៃទី២៤ខែក្កដាម្សិលមិញ នៅចំណុចទីតាំង ការ៉ាអូខេហ្សេនៀ ក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងងសៀមរាប។
ជនរងគ្រោះជាជនបរទេសឈ្មោះ Chai Sungsoo អាយុ ៥០ឆ្នាំ ជនជាតិ កូរ៉េខាងត្បូង កាន់លិខិតឆ្លងដែន លេខ M25969251 ផុតកំណត់ថ្ងៃទី ១៣ខែសីហាឆ្នាំ២០២៥ ទិដ្ឋាការលេខ EB 01445696. ផុតកំណត់ថ្ងៃទី ០២ខែមេសាឆ្នាំ២០១៩ ស្នាក់នៅផ្ទះជួលបន្ទប់ក្រោយ សណ្ឋាគារស៊ីធីអង្គរ ក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ប្រពន្ធឈ្មោះ សេក ស៊ីណា អាយុ៣៨ឆ្នាំ ជនជាតិ ខ្មែរ មានកូន២នាក់ ស្នាក់នៅជាមួយជនរងគ្រោះខាងលើ ។
លោកស្នងការរងបញ្ជាក់ថា បើយោងតាមការសន្និដ្ឋាន របស់លោកវិជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន និង ជំនាញកោសល្យវិច័យខេត្ត ក្រោយឆែកមើលវីដេអូកាមេរ៉ាសុវត្ថិភាព ឃើញថា ជនរងគ្រោះបានកាន់ខ្សែនីឡុង បំណងធ្វើ អត្តឃាត (ចងក) នៅបន្ទប់ទឹកបុគ្គលិកខាងក្រោយ ដោយខ្លួនឯងពិតមែន ។
បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចប្រគល់សាកសព ជូនក្រុមគ្រួសារចាត់ធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី