ភ្នំពេញ៖ការជួសជុលឡើងវិញទំនប់សណ្តរស្ទឺងព្រែកត្នោត ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល សម្រេចបានជាង៩០ភាគរយហើយ ។
បន្ទាប់ពីទឹកជំនន់បានស្រក លោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាឱ្យបើកយុទ្ធនាការជួសជុលទំនប់សណ្តរស្ទឹងព្រែកត្នោតឡើងវិញជាលក្ខណៈទ្រង់ទ្រាយធំ ដោយបែងចែកជា៥មុខព្រួញ និងប្រើប្រាស់គ្រឿងចក្រជិត៥០គ្រឿង ពិសេសផ្តោតទៅលើកន្លែងដែលមានការហូរច្រោះ (រន្ធនាគ) ។
គិតមកដល់រសៀលថ្ងៃទី២៥ ខែកក្កដា នេះ ការងារជួសជុលសម្រេចបានជាង៩០ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់នៅវេលាថ្ងៃត្រង់ថ្ងៃស្អែក ៕
...