រថយន្តហ្វ៊តមួយបើកគេចពីរឺម៉កកង់បីធ្លាក់ពីផ្លូវបេតុងបុកគំរបលូក្រឡាប់រងរបួសធ្ងនស្រាល៣នាក់

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្សប្រុសស្រី៣នាក់បានរងរបួសធ្ងន់ស្រាលខណៈកំពង់បើកបររថយន្តម៉ាកហ្វ៊ត១គ្រឿងគេចពីម៉ូតូកង់បីជ្រុលទៅបុកគំរបលូក្រឡាប់។
គ្រោះថ្នាក់ចរាចរនេះកើតឡើងកាលពីព្រឹកថ្ងៃទី២៥ខែកក្កដាឆ្នាំ២០១៨តាមបណ្តោយផ្លូវលេខ៩២ក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញមានរថយន្ត១គ្រឿងម៉ាកហ្វ៊តរបស់ក្រុមហ៊ុនណាហ្គាវើល ព័ណស្កពាក់ស្លាកលេខភ្នំពេញ2U.9689 បើកបរក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូរឺម៉កកង់បី១គ្រឿងដែលបើកពីមុខពេលនោះសង្ស័យអ្នកបើកបររថយន្តវ៉ាក់អឺក៍បួងចង្កូតគេចមកខាងស្តាំដៃពេលនោះរថយន្តបានធ្លាក់ពីផ្លូវបេតុងមកបុកនិងគំរបលូពេញទំហឹងបណ្តាលអោយរថយន្តក្រឡាប់រងការខូចខាតយ៉ាងដំណំនិងមនុស្សប្រុស្រី៣ដែលនៅក្នុងរថយន្តរងរបួសធ្ងន់ស្រាលតែម្តង។

ប្រភពបន្តទៀតថា ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជួនទៅកាន់មន្ទីពេទ្យចំណែករថយន្តត្រូវបងប្អូនជនរងគ្រោះហៅរថយន្តមកស្ទូចយកទៅជួសជុលដោយខ្លួនឯង៕ ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print