រថយន្តហ្វ័តរ៉េនន័របើកបុកម៉ូតូ៣គ្រឿងបណ្តាលអោយរងរបួសធ្ងន់៣នាក់

ចែករំលែក៖

ភ្នំពេញៈបុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តមួយគ្រឿងយ៉ាងលឿនចុះពីលើស្ពានជ្រោយចង្វាបានជ្រុលបុកម៉ូតូ៣គ្រឿងបណ្តាលអោយមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល។ហេតុការណ៍នេះបានកើតឡើងពីម៉ោងជាង៧យប់ថ្ងៃទី២៤ខែកក្តដាឆ្នាំ២០១៨ នៅក្បែររង្វង់មូលព្រហ្មមុខបួន ស្ថិតនៅក្នុងសង្កាត់-ខណ្ឌជ្រោយចង្វា។
ប្រភពពត៌មាននៅកន្លែងកើតហេតុ
បានអោយដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកហ្វ័តរ៉េនន័រ ពណ៌ទឹក
ប្រាក់ពាក់ស្លាកលេខភ្នំពេញ2C-3144 បើក
ចុះមកពីលើស្ពានជ្រោយចង្វាវិញបត់ពីរង្វង់មូលព្រហ្មមុខបួនហើយបត់ទៅផ្លូវកែវចិន្តា ហើយរថយន្តបានរេចង្កូតទៅបុកម៉ូតូ៣គ្រឿងទី១ម៉ូតូZoomer-Xពណ៌ទឹកក្រូចពាក់ស្លាកលេខភ្នំពេញ1DH-3029ទីម៉ូតូហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅ2014ពាក់ស្លាកលេខកំពុងស្ពឺ1G-0522 នឹងទី៣ម៉ូតូហុងដាឌ្រីមសេ១២៥ ដែលម៉ូតូទាំងនោះឈប់ទិញបាយហូបបណ្តាលអោយម្ចាស់ម៉ូតូទាំង៣គ្រឿងរងរបួសធ្ងន់ស្រាល៣នាក់។ ភ្លាមៗនោះខាងម្ចាស់ម៉ូតូហុងដាឌ្រីមត្រូវបានភាគីខាងរថយន្តសងសំណងរួចនៅកន្លែងកើតហេតុហើយក៏បសនបើកម៉ូតូចេញទៅបាត់ ។

បន្ទាប់ពីកើតហេតុរថយន្តបង្កនឹងម៉ូតូរងគ្រោះ២គ្រឿងទៀតដែលដោះស្រាយមិនត្រូវគ្នា ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅប៉ុស្តិ៍ជ្រោយចង្វាដើម្បីដោះស្រាយគ្នានៅពេលក្រោយទៀត៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print