វាយប្រហារគ្រាប់បែកអត្តឃាតនៅស៊ីរី ស្លាប់និងរបួស ជិត​៤០០នាក់

ចែករំលែក៖

សុីរី៖ យ៉ាងហោចណាស់ក៏មានមនុស្ស ២១៥នាក់ស្លាប់ និង​១៨០នាក់រងរបួស ក្នុងការវាយប្រហារគ្រាប់បែកអត្តឃាត​ និងវាយប្រហារដោយកាំភ្លើង ក្នុងខេត្ត​ Suwayda ​ភាគខាងត្បូង ប្រទេសស៊ីរី ។

កាលពីថ្ងៃទី ២៥ខែកក្កដា ក្រោយការវាយប្រហារកើតឡើង ក្រុមភេរវកម្ម IS ​នៅក្នុងប្រទេសនេះ​បាន ចេញមុខទទួលស្គាល់ថា​ជាសកម្មភាពរបស់ខ្លួន។

  ក្រុម​ IS ​បានប្រកាសថា ខ្មាន់កាំភ្លើងរបស់ខ្លួន បាន​បើកការវាយប្រហារទៅលើទីតាំង សន្តិសុខ និងគោលដៅនានារបស់រដ្ឋ នៅក្នុងទីក្រុង​ Suwayda ។ ក្រោយពេលអស់គ្រាប់​ក្រុមភេរវកម្ម ក៏បានបំផ្ទុះគ្រាប់បែក ដែលដាក់នៅក្នុងអាវរបស់ខ្លួន​តែម្តង។

ក្នុងពេលជាមួយគ្នានេះដែរ អង្គការឃ្លាំងមើលសិទ្ធិមនុស្សស៊ីរី   SOHR ​បានប្រកាសថា ខ្មាន់កាំភ្លើង បានវាយប្រហារទៅលើ​ភូមិជាច្រើននៅភាគខាងកើតខេត្ត​ Suwanyda ជាកន្លែងដែលប៉ះទង្គិចគ្នារវាងក្រុមភេរវកម្មនិង ទាហានរដ្ឋាភិបាល។

ក្នុងថ្ងៃជាមួយគ្នានេះដែរ មានការវាយប្រហារគ្រាប់បែកអត្តឃាត មួយផ្សេងទៀតនៅក្នុងផ្សារបន្លែ បណ្តាលឲ្យមនុស្ស ៣៨នាក់ស្លាប់និង ជាង ៣០នាក់រងរបួស ។ បណ្តាញទូរទស្សន៍ Ikhbariya ​បានផ្សព្វផ្សាយនៅរូបភាពនៃការវាយប្រហារ ឲ្យឃើញថា​មានជនរងគ្រោះជាច្រើន ដែកស្លាប់និងរបួសពាសពេញដី ហើយ រថយន្តជាច្រើន រងការបំផ្លាញ។ 

  កម្លាំងទាហានស៊ីរី​ក៏បានរារាំង​ការវាយប្រហារ​ផ្សេងទៀត ២កន្លែងផងដែរនៅក្នុងខេត្ត​ As Suwayda ​ដោយកម្លាំងប៉ូលិសបានបាញ់សម្លាប់ ជនវាយប្រហារពីរនាក់ មុនពេលបំផ្ទុះ គ្រាប់បែកអត្តឃាតលាក់នៅក្នុងខ្លួន។

ក្រុមភេរវកម្ម​ IS ​បានបាត់បង់ទីតាំង ទាំងស្រុងនៅក្នុងប្រទេសស៊ីរី  ក្រោយការវាយប្រហារ ពីកម្លាំងទាហានស៊ីរី ដែលមានការគាំទ្រពីរុស្ស៊ី។ ចាប់តាំងពីខែមិថុនា ឆ្នាំ​២០១៨ កម្លាំងទាហានរដ្ឋាភិបាលស៊ីរី បានបោសសម្អាតក្រុម​ IS ដែលនៅសេសសល់ក្នុងទឹកដីស៊ីរី។

ក្រោយពេលបាត់បង់ទីតាំងដ៏សំខាន់នៅភាគខាងកើតស៊ីរី កាលពីចុងឆ្នាំ​២០១៧ ក្រុមភេរវកម្ម IS ​បានចាប់ផ្តើម បើកការវាយប្រហារ ទៅលើតំបន់​នៅវាលរហោស្ថានក្នុងប្រទេសស៊ីរី ហើយទីនោះជាតំបន់តែមួយគត់ដែលក្រុមភេរវកម្មនៅតែបន្តគ្រប់គ្រោង៕

ដោយ៖ ម៉ែវ សាធី

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print