ខេត្ដបាត់ដំបង៖ ជនសង្ស័យជា ឃាតកបាញ់សម្លាប់មន្ដ្រីយោធា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅ នៅភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្ដ បាត់ដំបង រហូតមកដល់ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ សមត្ថកិច្ចចាប់ខ្លួន បានហើយៗកំពុងសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ចចាប់ខ្លួនបានឈ្មោះ លី លឿន ភេទប្រុស អាយុ៥១ឆ្នាំ មានមុខ ងារជាមេបញ្ជាការរងគ២ ឈរជើងនៅ ចំណុចភ្នំកេះនៃវរសេនាតូចលេខ៥៣៤ ចំណុះឱ្យកងពលលេខ៥៣។
ការឃាត់ខ្លួនជនសង្ស័យនេះគឺនៅ ក្រោយពីមានកិច្ចសហការជាមួយនាយទាហានរបស់កងពលលេខ៥៣រួចសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកដើម្បីសាក សួរ ។ ជនសង្ស័យបានសារភាពថា ខ្លួន ពិតជាបានប្រើកាំភ្លើងខ្លីបាញ់សម្លាប់ជន រងគ្រោះប្រាកដមែនដោយសារតែរឿង ស្នេហាត្រីកោណ។
បច្ចុប្បន្នជនសង្ស័យខាងលើសមត្ថ កិច្ចជំនាញកំពុងសាកសួរបន្ថែមនៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកដើម្បី កសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ដដើម្បីចាត់ការតាមផ្លូវ ច្បាប់។
គួររំលឹកថា កាលពីវេលាម៉ោង១៨ និង៤០នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០១៥ នៅចំណុចក្រោយស្នាក់ការ ភូមិ ភ្នំប្រាំពីរ ស្ថិតក្នុងភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក មានជនមិនស្គាល់អត្ដ សញ្ញាណម្នាក់បានប្រើប្រាស់កាំភ្លើងខ្លី មិនស្គាល់ម៉ាកចូលទៅលបបាញ់១គ្រាប់ទៅលើជនរងគ្រោះចំក្បាលពីក្រោយ ផ្នែកខាងស្ដាំធ្លាយទៅក្រោមត្រចៀកខាង ឆ្វេងនិងធ្លាយពីកំភួនដៃទៅកែងដៃឆ្វេង បណ្ដាលឱ្យជនរងគ្រោះស្លាប់នៅនឹង កន្លែងកើតហេតុ ។ ជនរងគ្រោះមាន ឈ្មោះ លី ឈុន ភេទប្រុស អាយុ៤៧ឆ្នាំ មានប្រពន្ធឈ្មោះ សឿន ស៊ីវន អាយុ៣៧ ឆ្នាំ មានកូន៣នាក់ រស់នៅភូមិ-ឃុំកើត ហេតុខាងលើហើយនៅពេលថ្ងៃកើត ហេតុប្រពន្ធនិងកូនជនរងគ្រោះមិននៅ ផ្ទះនោះទេ ៕
ដោយ៖ សហការី