ឃាតក​បាញ់​សម្លាប់​មន្ដ្រី​យោធា​នៅ​ភូមិ​ភ្នំ​ប្រាំពីរ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ​ជា​រឿង​ស្នេហា​ត្រីកោណ​

ចែករំលែក៖

​ខេត្ដបាត់ដំបង​៖​ ជនសង្ស័យ​ជា​ ឃាតក​បាញ់​សម្លាប់​មន្ដ្រី​យោធា​ កាលពី​ថ្ងៃ​ទី​១៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ កន្លង​ទៅ​ នៅ​ភ្នំ​ប្រាំពីរ​ ឃុំ​បួរ​ ស្រុក​ភ្នំព្រឹក​ ខេត្ដ​ បាត់ដំបង​ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ សមត្ថកិច្ច​ចាប់ខ្លួន​ បាន​ហើយៗ​កំពុង​សាកសួរ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​។​

​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ ដែល​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ឈ្មោះ​ លី​ លឿន​ ភេទ​ប្រុស​ អាយុ​៥១​ឆ្នាំ​ មានមុខ​ ងារ​ជា​មេបញ្ជាការ​រង​គ​២​ ឈរជើង​នៅ​ ចំណុច​ភ្នំ​កេះ​នៃ​វរ​សេនា​តូច​លេខ​៥៣៤​ ចំណុះ​ឱ្យ​កងពល​លេខ​៥៣​។​

​ការ​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​គឺ​នៅ​ ក្រោយ​ពី​មាន​កិច្ចសហការ​ជាមួយ​នាយទាហាន​របស់​កងពល​លេខ​៥៣​រួច​សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនសង្ស័យ​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក​ដើម្បី​សាក​ សួរ​ ។​ ជនសង្ស័យ​បាន​សារភាព​ថា​ ខ្លួន​ ពិតជា​បាន​ប្រើ​កាំភ្លើងខ្លី​បាញ់​សម្លាប់​ជន​ រង​គ្រោះ​ប្រាកដ​មែន​ដោយសារ​តែ​រឿង​ ស្នេហា​ត្រីកោណ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​សមត្ថ​ កិច្ច​ជំនាញ​កំពុង​សាកសួរ​បន្ថែម​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក​ដើម្បី​ កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ដើម្បី​ចាត់ការ​តាម​ផ្លូវ​ ច្បាប់​។​

​គួរ​រំលឹក​ថា​ កាលពី​វេលា​ម៉ោង​១៨​ និង​៤០​នាទី​ ថ្ងៃ​ទី​១៤​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៥​ នៅ​ចំណុច​ក្រោយ​ស្នាក់​ការ​ ភូមិ​ ភ្នំ​ប្រាំពីរ​ ស្ថិត​ក្នុងភូមិ​ភ្នំ​ប្រាំពីរ​ ឃុំ​បួរ​ ស្រុក​ភ្នំព្រឹក​ មាន​ជន​មិន​ស្គាល់​អត្ដ​ សញ្ញាណ​ម្នាក់​បាន​ប្រើប្រាស់​កាំភ្លើងខ្លី​ មិន​ស្គាល់​ម៉ាក​ចូល​ទៅ​លប​បាញ់​១​គ្រាប់​ទៅ​លើ​ជន​រង​គ្រោះ​ចំ​ក្បាល​ពីក្រោយ​ ផ្នែក​ខាងស្ដាំ​ធ្លាយ​ទៅ​ក្រោម​ត្រចៀក​ខាង​ ឆ្វេង​និង​ធ្លាយ​ពី​កំភួនដៃ​ទៅ​កែងដៃ​ឆ្វេង​ បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​ស្លាប់​នៅ​នឹង​ កន្លែង​កើតហេតុ​ ។​ ជន​រង​គ្រោះ​មាន​ ឈ្មោះ​ លី​ ឈុ​ន​ ភេទ​ប្រុស​ អាយុ​៤៧​ឆ្នាំ​ មាន​ប្រពន្ធ​ឈ្មោះ​ សឿ​ន​ ស៊ី​វន​ អាយុ​៣៧​ ឆ្នាំ​ មានកូន​៣​នាក់​ រស់នៅ​ភូមិ​-​ឃុំ​កើត​ ហេតុ​ខាងលើ​ហើយ​នៅ​ពេល​ថ្ងៃ​កើត​ ហេតុ​ប្រពន្ធ​និង​កូន​ជន​រង​គ្រោះ​មិន​នៅ​ ផ្ទះ​នោះ​ទេ​ ៕​

that-0586

...

ដោយ៖ សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print