រថយន្ដ​ជនជាតិ​ថៃ​ដឹក​ផលិតផល​ចូល​មក​តាំងពី​ព​ណ៍​នៅ​ខេត្តសៀមរាប​ក្រឡាប់​បណ្ដាល​របួសធ្ងន់​បី​នាក់​

ចែករំលែក៖

​ខេត្ត​ឧត្ត​មាន​ជ័យ​៖​ រថយន្ដ​ម៉ាក​អ៊ី​ស៊ុ​យ​ចំណុះ​៥​តោន​របស់​ជនជាតិ​ថៃ​បាន​ក្រឡាប់​ផ្ងារជើង​នៅ​ជើងភ្នំ​ដងរ៉ែក​បណ្ដាល​ឲ្យ​មនុស្ស​ប្រុស​ ស្រី​ចំនួន​៣​នាក់​ជា​ជនជាតិ​ថៃ​បាន​ទទួល​រង​របួសធ្ងន់​ កាលពី​វេលា​ម៉ោង​៦​ល្ងាច​ ថ្ងៃ​ទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ក្នុងភូមិ​ជើងភ្នំ​ ឃុំ​ត្រពាំង​ប្រិ​យ៍​ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្ត​មាន​ជ័យ​ ខណៈ​ដែល​រថយន្ដ​បាន​ដឹក​ផលិតផល​មក​តាំងពី​ពណ៌​ភូមិ​មួយ​ ផលិតផល​មួយ​នៅ​ក្នុង​ខេត្តសៀមរាប​ ។​

swe4

​រថយន្ដ​ដែល​បាន​ក្រឡាប់​ផ្ងារ​ជើងម៉ា​កអី​ស៊ុ​យៗ​ចំណុះ​៥​តោន​ ពាក់​ស្លាក​លេខ​ប្រទេស​ថៃ​ ព្រះ​នគរ​ស៊ី​អ​យុ​ធ​យ៉ា​ ៨២​ ៤១៧៦​បើកបរ​ដោយ​ឈ្មោះ​ ឡេ​ន​ អាយុ​៤០​ឆ្នាំ​ រស់នៅ​ក្នុងស្រុក​ឈំ​ផៃ​ ខេត្ត​ខន​កែន​ ប្រទេស​ថៃ​។​

​បើ​តាម​ការ​អោយ​ដឹង​ពី​សមត្ថកិច្ច​នៅ​កន្លែង​កើតហេតុ​ថា​ មូលហេតុ​ដែល​ប​ណា​ល​អោយ​រថយន្ដ​ខាងលើ​ក្រឡាប់​ដោយសា​តែ​មែក​កា​ប៉ែន​ហ្វ្រាំង​ ជាន់​ហ្វ្រាំង​មិន​ជាប់​ ទើប​តៃកុង​បើកបរ​បួង​ចង្កូត​ចេញ​មក​ខាង​ផ្លូវ​ខាងជើង​ផ្លូវ​ស្រប​ពេល​ដែល​រថយន្ដ​កំពុង​តែ​បោះ​យ៉ាង​លឿន​ធ្វើ​អោយ​ធ្លាក់​ជើងភ្នំ​ក្រឡាប់​តែ​ម្ដង​ តែ​សំណាងល្អ​ប៉ះ​ចំ​កន្លែង​រាក់​មិន​មាន​បណ្ដាល​អោយ​មាន​អ្នក​ស្លាប់​គ្រាន់តែ​រង​របួស​។​ ដោយ​ជន​រង​គ្រោះ​ទាំង​បី​នាក់​ក្រោយ​ពេល​កើតហេតុ​ភ្លាមៗ​ត្រូវ​បាន​សាច់ញ្ញាតិ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ប្រទេស​ថៃ​ចំនួន​ពីរ​នាក់​ រីឯ​តៃកុង​រថយន្ដ​ត្រូវ​បាន​រថយន្ដ​សា​មុ​យ​ដឹក​មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ ស្រុក​អន្លង់​វែង​ និង​បញ្ជូន​បន្ត​តាម​ក្រោយ​ទៅ​ប្រទេស​ថៃ​។​

​រីឯ​រថយន្ដ​ និង​សម្ភារ​ និង​របស់របរ​ត្រូវ​បាន​កងកំលាំង​កងរាជអាវុធហត្ថ​ និង​កងកំលាំង​នគរបាល​បាន​ដាក់​ការ​យាមកាម​បាន​យ៉ាង​ល្អ​ដោយ​មិន​មានការ​បាត់បង់​ដោយ​រង់ចាំ​ទទួល​សាច់ញ្ញាតិ​ ឬ​ក៏​សមត្ថកិច្ច​ខាង​ភាគី​ថៃ​មក​ប្រមូល​យក​ទៅ​រក្សា​ទុក​ ៕​

swe (1)

...

ដោយ៖ ប៉ែន​ នួន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print