ភ្នំពេញ៖ អត្ដពលិកជនពិការ១៥នាក់ បានទៅពិនិត្យសុខភាពនិងកាយសម្បទា នៅមន្ទីរពេទ្យព្រះកេតុមាលាមុនចេញ ដំណើរទៅចូលរួមប្រកួតក្នុងព្រឹត្ដិការណ៍ Asean para Game លើកទី៨កាលពី ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ដើម្បី ឱ្យសមស្របតាមលក្ខខណ្ឌបច្ចេកទេស របស់គណៈកម្មការវាយតម្លៃអន្ដរជាតិ ហើយក៏ចង់បង្ហាញឱ្យអន្ដរជាតិបានដឹង ថា កម្ពុជាក៏មានមន្ទីរពេទ្យដែលមាន ស្ដង់ដារសម្រាប់វិនិច្ឆ័យកម្រិតពិការ កីឡាករកីឡាការិនីរបស់ខ្លួនដែរ ខណៈ នៅឆ្នាំ២០២៣កម្ពុជាក៏ធ្វើជាម្ចាស់ផ្ទះ ព្រឹត្ដិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ា ហ្គេមនេះដែរ ។
លោក ផៃ សុខ គ្រូបង្ហាត់ក្រុមកីឡាករ កីឡាការិនីជនពិការប៉ារ៉ាឡាំពិកកម្ពុជា បានប្រាប់ឱ្យដឹងថា ការពិនិត្យសុខភាព អត្ដពលិកជនពិការនេះធ្វើនៅព្រឹកថ្ងៃទី ១៩-២០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅមន្ទីរ ពេទ្យព្រះកេតុមាលាក្នុងនោះមានកីឡា ករកីឡាការិនី៣ប្រភេទវិញ្ញាសាដូចជា ប្រភេទកីឡាហែល៩នាក់ប្រភេទកីឡា អត្ដពលកម្មមានវិញ្ញាសាចោលដុំដែក ២នាក់វិញ្ញាសាជិះរទេះ៥នាក់សរុប១៥ នាក់ ។
លោកបានបន្ដទៀតថា នៅព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៥មានកីឡាករ កីឡាការិនីជនពិការ១៥នាក់បន្ថែមទៀត ក្នុងនោះលើប្រភេទកីឡាអត្ដពលកម្ម មានដូចជា វិញ្ញាសារត់ចម្ងាយ១០០ ម៉ែត្រ ២០០ម៉ែត្រ និង៤០០ម៉ែត្រ។ វិញ្ញាសាចោលស្ន ចោលថាស កីឡា បាញ់កាំភ្លើងនិងប្រភេទកីឡាបោះប៊ូល លីញសរុប១៥នាក់ ។
លោក យី វាសនា អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិប៉ារ៉ាអូឡាំពិក កម្ពុជាមានប្រសាសន៍ថា គិតពីថ្ងៃនេះ ទៅដល់ថ្ងៃប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី៨នៅសល់តែ១៤ថ្ងៃទៀតប៉ុណ្ណោះ អត្ដពលិកជនពិការរបស់យើងនឹងចេញដំណើរទៅប្រទេសសិង្ហបុរីហើយ ។
លោកបានបន្ដទៀតថា កីឡាករកីឡា ការិនីជនពិការរបស់គណៈកម្មាធិការ ប៉ារ៉ាឡាំពិកកម្ពុជាទទួលបានការអនុគ្រោះ ពីប្រធានមន្ទីរពេទ្យព្រះកេតុមាលាដើម្បីវាយតម្លៃទៅលើប្រភេទពិការរបស់ពួកគាត់ដើម្បីឱ្យស្របតាមលក្ខខណ្ឌរបស់ គណៈកម្មការរៀបចំការប្រកួតអាស៊ាន ប៉ារ៉ាឡាំពិកអន្ដរជាតិនិងគណៈកម្មាធិការ ប៉ារ៉ាឡាំពិកពិភពលោក ។
លោកបានបន្ដថា ក្រៅពីលោកគ្រូ ពេទ្យពិនិត្យផ្នែកកាយសម្បទារួចហើយ មានកីឡាករមួយចំនួនត្រូវពិនិត្យផ្នែក ប្រព័ន្ធប្រសាទឬហៅថា (IQ) និងកីឡា ករហែលទឹកម្នាក់ក៏ត្រូវឱ្យគ្រូពេទ្យពិនិត្យភ្នែករបស់គាត់ដែលពិការម្ខាងនោះឱ្យ កាន់តែប្រាកដថាតើកីឡាកររូបនេះពិតជាពិការភ្នែកមែនឬអត់ហើយប្រភេទ ពិការនោះស្ថិតក្នុងកម្រិតណា ។
លោក យី វាសនា បានបញ្ជាក់ថា ចំពោះការចំណាយគ្រប់បែបយ៉ាងបន្ទុកលើសម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងនាមសម្ដចជាប្រធានគណៈ កម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ៕
ដោយ៖ សារីម