ក្រុងប៉ោយប៉ែត: បុរសម្នាក់ជិះម៉ូតូទៅដឹកប្រពន្ធត្រូវររថយន្ត១គ្រឿងបុកស្លាប់នៅកន្លែងកើតហេតុកាលពីព្រឹកថ្ងៃសុក្រ១៥កើតខែបឋមាសាឍឆ្នាំចសំរិទ្ធសក័ ព.ស២៥៦២ត្រូវនិងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨វេលាម៉ោជិត៦ នៅខាងជើងផ្សារត្រីចំងាយប្រហែល១០០ម៉ែត្រ ត្រង់ចំនុចផ្លូវបំបែកជាបួន ស្ថិតក្នុងភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
តាមសម្តីប្រពន្ធជនរងគ្រោះបានប្រាប់ថាជនរងគ្រោះឈ្មោះ ហេង អាយុ២០ឆ្នាំរស់នៅផ្ទះជួលមួយកន្លែង(អត់ស្គាល់)នៅខាងជើងផ្សារត្រី ស្ថិតនៅក្នុងភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ប្រភពសមត្ថកិច្ចប្រាប់ថាមុនកើតហេតុរថយន្តបង្ករ ពណ៍សស្លាកលេខ1541 អត់ស្គាល់ម៉ាក បើកក្នុងទិសដៅពីកើតទៅលិចមានល្បឿនលឿនលុះដល់ផ្លូវបំបែកជាបួនមិនបង្អង់ ចំណែកជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសេ125 ពណ៍ខ្មៅស្លាកលេខ បន្ទាយមានជ័យ1D-3489 ពីជើងទៅត្បូងបានជ្រុលមកមុខក៏រថយបង្ករបុកបណ្តាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្ដង។
ចំណែកប្រពន្ធជនរងគ្រោះបានបន្ថែមអោយដឹងថាជនរងគ្រោះបានជិះម៉ូតូទៅយកគាត់(ប្រពន្ធ)ដើម្បីទៅចូលរួមដង្ហែបក្សនៅព្រឹកថ្ងៃទី២៧នេះ។
លោកអនុសេនីយ៍ឯក សុិន ដូនី នគរបាលចរាចរណ៍នៃអធិការដ្ឋានបានអោយដឹងថា រថយន្តបង្ករបានបើកគេចខ្លួនបាត់ស្រមោលក្រោយពេលកើតហេតុពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីឈានទៅដល់ឃាត់ម្ចាស់និងរថយន្ត ឯម៉ូតូជនរងគ្រោះបានយកទៅរក្សារទុកនៅអធិដ្ឋានក្រុងប៉ោយប៉ែតរងចាំដោះតាមនីតិវិធី ៕ វណ្ណា