ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​បណ្ដាល​ឲ្យ​មនុស្ស​បី​នាក់​រង​របួសធ្ងន់​ និង​ស្រាល​

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ពីរ​នាក់​រង​របួសធ្ងន់​ និង​ម្នាក់​ទៀត​រង​របួសស្រាល​ ខណៈ​ដែល​ពួក​គាត់​ជិះ​ម៉ូតូ​ហុងដា​ ឌ្រី​ម​សង់​ C125​ មួយ​គ្រឿង​ឌុ​ប​គ្នា​ក្ន​ង​ល្បឿន​លឿន​ ហើយ​ជ្រុល​ទៅ​បុក​ជាមួយនឹង​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ពេញ​ ហើយ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ព្យាយាម​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល​ ដោយ​បន្សល់​ទុក​នៅ​តែ​ជន​រង​គ្រោះ​នៅ​កន្លែង​កើតហេតុ ​។​

cas (1)

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២២​និង​៣០​នាទី​ថ្ងៃ​ទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ តាម​បណ្ដោយ​យ​ផ្លូវ​ ព្រះ​ស៊ី​សុវត្ថិ​ នៅ​ចំណុច​ខាង​មុខ​ព្រះ​បរម​រា​ជ្យេ​វាំង​ ស្ថិត​ក្នុង​សង្កាត់​ ជិះ​ជំនះ​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ។​

​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​មាន​បុរស​បី​នាក់​ជិះ​ម៉ូតូ​មួយ​ម៉ាក​ ហុងដា​ ឌ្រី​ម​C125​ ព​ណ៍​ខ្មៅ​មួយ​គ្រឿង​ឌុ​ប​គ្នា​បី​នាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1BO-7726​ ឌុ​ប​គ្នា​ក្នុង​ល្បឿន​លឿន​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ជ្រុល​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​មួយ​គ្រឿង​ដែល​ធ្វើ​ដំណើរ​បញ្ច្រាស់ទិស​គ្នា​ពេញទំហឹង​បណ្ដាល​អោយ​បុរស​ម្នាក់​រង​របួស​បាក់ជើង​ខាងឆ្វេង​និង​ម្នាក់​ទៀត​សន្លប់​ស្ដូកស្ដឹង​និង​ម្នាក់​ទៀត​រង​របួសស្រាល ​។​

​ក្រោយ​កើតហេតុ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​បាន​ព្យាយាម​បើក​រត់គេច​ខ្លួន​បាត់​ ចំណែក​ជន​រង​គ្រោះ​ទាំង​បី​នាក់​ត្រូវ​បាន​កម្លាំង​នគ​បាល​ជួយ​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ផង​ដែរ​ ចំណែកឯ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​នគ​បាល​ ជំនាញ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌដូនពេញ​ ដើម្បី​រង​ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​វិញ​ផង​ដែរ​ ៕​

cas (3)cas (2)cas (4)

...

ដោយ៖ ព្រែក​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print