ភ្នំពេញ៖ ជនសង្ស័យមានគ្នា៣នាក់ជាមុខសញ្ញាកាប់ ប្លន់ និងកាច់ ក ម៉ូតូយ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនកាលពីវេលាម៉ោង១០និង២០នាទី ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចក្រោយសាលាព្រះស៊ីសុវត្ថិ តាមបណ្តោយផ្លូវលេខ៥១ កែងផ្លូវលេខ១៧៨ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ និងដកហូតដាវសាំមូរ៉ៃមួយដើម កាំបិតតាំងតោមួយដើម និងដែកសម្រាប់កាច់ កម៉ូតូមួយដើមទៀត ។
ជនសង្ស័យទីមួយឈ្មោះសំ ណារិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបមិនពិតប្រាកដ មានស្រុកំណើតនៅខេត្ត បាត់តំបង ទី២ឈ្មោះ កង វិណ្ណា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបមិនពិតប្រាកដ ស្នាក់នៅម្តុំផ្សារ សូរិយា ស្នាក់នៅចាក់អង្រែ ទី៣ឈ្មោះ ជាហៃ ភេទប្រុសអាយុ៣០ឆ្នាំ មុខរបរអូស បន្លែរនៅក្នុងផ្សារដើមគរ ស្នាក់នៅ ផ្សារដើមគរ មានស្រុកកំណើតនៅខេត្តកំពត ។
តាមប្រភពព័ត៌មានពីអាវុធហត្ថបានអោយដឹងថានៅមុនពេលកើតហេតុកម្លាំងកងរាជអាវុធហត្ថខណ្ឌបានល្បាតតាមដងផ្លូវដើម្បីការពារសុវត្តិភាពជូនប្រជាពលរដ្ឋជៀសវាងបទល្មើសផ្សេងៗ ខណៈកំពុងជិះល្បាតស្រាប់តែប្រទះឃើញជនសង្ស័យមានគ្នា៣នាក់ដើរតាមបណ្តោយផ្លូវលេខ៥១ ស្ពាយកាបូបសម្រាប់វាយធិីនិស(សី) ដោយឃើញដូចនេះក៏មានការសង្ស័យទើបហៅឃាត់និងធ្វើការឆែកឆេ ក៏ឃើញនៅក្នុងកាបូបនោះមានដាវសាំម៉ូរៃមួយដើម កាំបិតតាំងតោមួយដើម កូនសោ២ ដែកចាក់បំបែកគ្រាប់សោម៉ូតូមួយ ។
ក្រោយពេលកើតហេតុកម្លាំងកងរាជអាវុធហត្ថបាននាំខ្លួនជនសង្ស័យទាំង៣នាក់យកទៅអាវុហត្ថខណ្ឌដើម្បីសាកសួនិងកសាងសំណំរឿងដើម្បីបញ្ជូនទៅអាវុធហត្ថរាជធានីដើម្បីចាត់ការបន្ត។ គូរបញ្ជាក់ផងដែរថា ជនសង្ស័យទាំង៣នាក់ខាងលើនេះគឺជាមុខសញ្ញាក្រុមកាប់ប្លន់ ម៉ូតូនិងកាច់ ក ម៉ូតូយ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ បច្ចុប្បន្នក្រុមជនសង្ស័យទាំង3នាក់ស្ថិតនៅក្រោមការសាកសួរ និងកសាងសំណុំរឿងដើម្បីបញ្ជូនបន្តទៅអាវុធរាជធានីចាត់ការបន្ត ៕
ដោយ៖ ព្រែកជ័យ