យុវជន​ម្នាក់​ជិះ​ម៉ូតូ​លឿន​មើល​មិនឃើញ​ បុក​ពី​ក្រោយ​រថយន្ត​ស៊ីម៉ងត៍​អូដ្ឋ​ដឹក​ដែក​ចត​ចោល​លើ​ចិញ្ចើម​ផ្លូវ ផុង​លលា​ស្លាប់​

ចែករំលែក៖

​ភ្នំពេញ​៖​ យុវជន​ម្នាក់​ជិះ​ម៉ូតូ​លឿន​ ប្រហែល​មើល​មិនឃើញ​រថយន្ត​ក្រុមហ៊ុន​ស៊ីម៉ងត៍​អូដ្ឋ​ នៅ​ពីមុខ​ ដែល​គ្មាន​ដាក់​ភ្លើង​សញ្ញា​ បាន​ជ្រុល​ចង្កូត​ទៅ​បុក​ពីក្រោយ​ បណ្ដាល​ឲ្យ​ផុង​លលាដ៍ក្បាល​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​ភ្លាមៗ​ ។​

image1

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​នឹង​៣០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១​ ស្ថិត​ក្នុងភូមិ​ត្រោ​ត​ជ្រុំ​៤​ សង្កាត់​បឹង​ទំពុន​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ។​

​ជន​រង​គ្រោះ​មានឈ្មោះ​ វ៉ា​ន់​ ញៀន​ អាយុប្រមាណ​ជាង​២០​ឆ្នាំ​ ជា​បុគ្គលិក​បណ្តែត​នៅ​ក្នុង​រោងចក្រ​ស្រា​បៀរ​កម្ពុជា​ និង​មិន​ទាន់​ដឹង​ថា​រស់នៅ​ទីណា​នោះ​ទេ​ ។​

​បើ​តាម​សាក្សី​អ្នក​ដែល​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ កន្លែង​កើតហេតុ​ខាងលើ​ គេ​បានឃើញ​រថយន្ត​ក្រុមហ៊ុន​ស៊ីម៉ង់ត៍​អូដ្ឋ​ត៍​ដឹក​ដែក​បាន​ ចត​ចោល​តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១​ បន្ទាប់​ក្រោយមក​ ក៏​ស្រាប់តែ​មាន​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ ហុងដា​ឌ្រី​ម​ សេ​១២៥​ ព​ណ៍​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2Dh-2076​ ជិះ​ក្នុង​ទិស​ដៅ​ពីរ​លិចទៅ​កើត​ មក​បុក​ពីក្រោយ​ពេញទំហឹង​បណ្ដាល​ឲ្យ​ផុង​លលា​ហ៍​ក្បាល​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​កើតហេតុ​។​

​ប្រភព​ដដែល​បាន​បន្ត​ថា​ ដោយសារ​ផ្លូវ​ងងឹត​ ហើយ​រថយន្ត​មិន​មាន​ដាក់​ភ្លើង​សញ្ញា​ផង​នោះ​ ទើបបាន​បណ្ដាល​ឲ្យ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក​ដែក​ដែល​ដាក់​លើ​រថយន្ត​ បណ្តាល​ឱ្យ​ផុង​លលា​ហ៍​ក្បាល​ស្លាប់​ក្នុង​ធ្លុ​ក​ឈាម​យ៉ាង​អាណោចអាធម៌​នៅ​នឹង​កន្លែង​កើតហេតុ​បែប​នេះ​ ។​

​ក្រោយ​ពេល​កើត​ហ​តុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​មក​ដល់​កន្លែង​កើតហេតុ​ និង​បាន​សហការ​ជាមួយ​ជំនាញ​ ធ្វើការ​វាស់វែង​ យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដើម្បី​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​ ចំណែក​សព​ជន​រង​គ្រោះ​ សមត្ថកិច្ច​បាន​ទំនាក់ទំនង​ទៅ​ក្រុម​គ្រួសារ​សព​ឱ្យមក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

image4 image2 image3

...

ដោយ៖ ភា​រ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print