កម្លាំង​កងរាជអាវុធហត្ថ​ដូនពេញ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ជា​មុខសញ្ញា​កាប់​ប្លន់​ និង​កាច់ក​ម៉ូតូ​ដកហូត​ដាវ​មួយ​ដើម​ កាំបិត​មួយ​ រួម​ទាំង​សម្ភារ​មួយ​ចំនួន​ទៀត​

ចែករំលែក៖

​ភ្នំពេញ​៖​ ជនសង្ស័យ​មាន​គ្នា​៣​នាក់​ជា​មុខសញ្ញា​កាប់​ ប្លន់​ និង​កាច់​ ក​ ម៉ូតូ​យ៉ាង​សកម្ម​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ក្រោយ​សាលា​ព្រះ​ស៊ី​សុវត្ថិ​ តាម​បណ្តោយ​ផ្លូវ​លេខ​៥១​ កែង​ផ្លូវ​លេខ​១៧៨​ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣​ ខណ្ឌដូនពេញ​ និង​ដកហូត​ដាវ​សាំ​មូ​រ៉ៃ​មួយ​ដើម​ កាំបិត​តាំង​តោ​មួយ​ដើម​ និង​ដែក​សម្រាប់​កាច់​ ក​ម៉ូតូ​មួយ​ដើម​ទៀត​ ។​

IMG-20151120-WA0008

​ជនសង្ស័យ​ទី​មួយ​ឈ្មោះ​សំ​ ណា​រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មុខរប​មិន​ពិតប្រាកដ​ មាន​ស្រុ​កំណើត​នៅ​ខេត្ត​ បាត់តំបង​ ទី​២​ឈ្មោះ​ កង​ វិ​ណ្ណា​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ មុខរប​មិន​ពិតប្រាកដ​ ស្នាក់​នៅ​ម្តុំ​ផ្សារ​ សូ​រិ​យា​ ស្នាក់​នៅ​ចាក់​អង្រែ​ ទី​៣​ឈ្មោះ​ ជា​ហៃ​ ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​ មុខរបរ​អូស​ បន្លែរ​នៅ​ក្នុង​ផ្សារ​ដើម​គរ​ ស្នាក់​នៅ​ ផ្សារ​ដើម​គរ​ មានស្រុក​កំណើត​នៅ​ខេត្ត​កំពត ​។​

​តាម​ប្រភព​ព័ត៌មាន​ពី​អាវុធហត្ថ​បានអោយ​ដឹង​ថា​នៅ​មុន​ពេល​កើតហេតុ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​បាន​ល្បាត​តាម​ដងផ្លូវ​ដើម្បី​ការពារ​សុ​វត្តិភាព​ជូន​ប្រជាពលរដ្ឋ​ជៀសវាង​បទល្មើស​ផ្សេងៗ​ ខណៈ​កំពុង​ជិះ​ល្បាត​ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​មាន​គ្នា​៣​នាក់​ដើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៥១​ ស្ពាយ​កាបូប​សម្រាប់​វាយ​ធិ​ី​និ​ស​(​សី​)​ ដោយ​ឃើញ​ដូចនេះ​ក៏​មានការ​សង្ស័យ​ទើប​ហៅ​ឃាត់​និង​ធ្វើការ​ឆែកឆេ​ ក៏​ឃើញ​នៅ​ក្នុង​កាបូប​នោះ​មាន​ដាវ​សាំ​ម៉ូ​រៃ​មួយ​ដើម​ កាំបិត​តាំង​តោ​មួយ​ដើម​ កូនសោ​២​ ដែក​ចាក់​បំបែក​គ្រាប់​សោ​ម៉ូតូ​មួយ​ ។​

​ក្រោយ​ពេល​កើតហេតុ​កម្លាំង​កងរាជអាវុធហត្ថ​បាន​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​យក​ទៅ​អា​វុ​ហត្ថ​ខណ្ឌ​ដើម្បី​សាកសួ​និង​កសាង​សំណំ​រឿង​ដើម្បី​បញ្ជូន​ទៅ​អាវុធហត្ថ​រាជធានី​ដើម្បី​ចាត់ការ​បន្ត​។​ គូរ​បញ្ជាក់​ផង​ដែរ​ថា​ ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​នេះ​គឺជា​មុខសញ្ញា​ក្រុម​កាប់​ប្លន់​ ម៉ូតូ​និង​កាច់​ ក​ ម៉ូតូ​យ៉ាង​សកម្ម​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ បច្ចុប្បន្ន​ក្រុម​ជនសង្ស័យ​ទាំង​3​នាក់​ស្ថិត​នៅ​ក្រោម​ការ​សាកសួរ​ និង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​បន្ត​ទៅ​អាវុធ​រាជធានី​ចាត់ការ​បន្ត​ ៕​

IMG-20151120-WA0012IMG-20151120-WA0009

...

ដោយ៖ ព្រែក​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print