បុរស​២​នាក់​អត់​ការងារ​ធ្វើ​ បង្ហោះ​ Facebook​ ក្លែងបន្លំ​សំបុត្រ​កំណើត​ ខេត្តស្វាយរៀង​ ស្ថិត​ក្នុង​ប្រទេស​វៀតណាម​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ក្រុង​បា​វិត

ចែករំលែក៖

​ខេត្តស្វាយរៀង​៖​ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​កំលាំង​សមត្ថកិច្ច​នគរបាល​ក្រុង​បា​វិត​ស្រាវជ្រាវ​ និង​ឃាត់ខ្លួន​មក​សាកសួរ​បន្ទាប់​ពី​បង្ហោះ​facebook​ បំភ្លៃ​ឯកសារ​សាធារណៈ​ សំបុត្រ​បញ្ជាក់​កំណើត​ខេត្តស្វាយរៀង​ ប្រទេស​វៀតណាម​ នៅ​វេលា​ម៉ោង​៤​រសៀល​ ថ្ងៃ​ទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ។​

abc (7)

​សមត្ថកិច្ច​នគ​បាល​ក្រុង​បា​វិត​បានអោយ​ដឹង​ថា​ ជនសង្ស័យ​ទាំង​២​នាក់​ នោះ​មាន​ ឈ្មោះ​ សុខ​ សំ​អ៊ា​ន​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ មុខរបរ​កសិករ​ មាន​ទីលំនៅ​ភូមិ​តា​ពៅ​ សង្កាត់​បា​វិត​ ក្រុង​បា​វិត​ ខេត្តស្វាយរៀង​ ជា​អ្នក​បង្ហោះ​ដាក់​facebook​ និង​ម្នាក់​ទៀត​ ឈ្មោះ​ ន​ង​ សា​រិ​ទ្ធ​ ដែល​សមាជិក​ក្រុមប្រឹក្សា​ក្រុង​បា​វិត​ ជា​អ្នក​សរសេរ​ បន្ទាប់​ពី​ស្រាវជ្រាវ​រក​ឃើញ​ថា​ ជនសង្ស័យ​ទាំង​២​នេះ​ បាន​បំភ្លៃ​ឯកសារ​សាធារណៈ​ សំបុត្រ​បញ្ជាក់​កំណើត​ ដោយ​ដាក់​ថា​ ខេត្តស្វាយរៀង​ ស្ថិត​ក្នុង​ប្រទេស​វៀតណាម​ ហើយ​បង្ហោះ​ក្នុង​ Facebook​ នាំ​ឲ្យ​បំពុលបរិយាកាស ​។​

​សូម​បញ្ជាក់​ដែរ​ថា​ នៅ​រសៀល​ថ្ងៃ​ទី​១៩​ វិច្ឆិកា​ ឆ្នាំ​២០១៥​ ឈ្មោះ​សុខ​ សំ​អ៊ា​ន​ បង្ហោះ​សំបុត្រ​បញ្ជាក់​កំណើត​តាម​ទំ​ព​រ័​ហ្វេ​ស្ស​ប៊ុ​ក​ធ្វើ​ឲ្យ​មហាជន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ​សំបុត្រ​បញ្ជាក់​កំណើត​របស់​ឈ្មោះ​ញ៉ែ​ម​ ឈឿ​ន​ ដោយ​សរសេរ​ថា​ កើត​នៅ​ថ្ងៃ​ទី​១៧​ មេ​សា​ ១៩៥៨​ នៅ​ភូមិ​តា​ពៅ​ ឃុំ​បា​វិត​ ស្រុក​ច​ន្ទ្រា​ ខេត្តស្វាយរៀង​ ប្រទេស​វៀតណាម​ ធ្វើ​នៅ​ថ្ងៃ​ទី​១៧​ ខែវិច្ឆិកា​ ឆ្នាំ​២០០៤​ ចុះហត្ថលេខា​ដោយ​លោក​សាញ់​ សា​ខុន​ មេឃុំ​បា​វិត​ បច្ចុប្បន្ន​ចៅសង្កាត់​បា​វិត​ គឺ​មាន​អ្នក​ក្លែង​ឯកសារ​ ។​

​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគ​បាល​ក្រុង​បា​វិត​កសាង​សំណុំរឿង​បញ្ជូន​មក​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង​ចាត់ការ​បន្ត​តាម​ច្បាប់​ ៕​

abc (1)abc (6)abc (4)abc (5)abc (2)abc (3)

...

ដោយ៖ យឹ​ម​ សុ​ថា​ន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print