ខេត្តបន្ទាយមានជ័យ៖ ពិធីបិទវគ្គហ្វឹកហ្វឺន បំប៉នអនុសេនាធំ អន្តរាគមន៍ បាញ់គ្រាប់ពិត អាវុធAK47 នៅទីលានកងរថក្រោះភ្នំជញ្ជាំង ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥នៅទីលានភ្នំជញ្ជាំងស្ថិតក្នុងឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ពិធីបិទវគ្គបំប៉នបាញ់ គ្រាប់ពិត មានការអញ្ជើញពី លោកឧត្តមសេនីយ៍ត្រី សេង ធារិនមេបញ្ជាការរងនាយសេនាធិការ កងពលលេខ៥១ និងនាយទាហា ពលទាហាន ជាសិក្ខាកាមជាច្រើនរូបផងដែរ។
លោកឧត្តមសេនីយ៍ត្រីសេង ធារិន មេបញ្ជាការរង នាយសេនាធិការកងពលថ្មើជើង លេខ៥១មានប្រសាសន៍ថា បិទវគ្គហ្វឹកហ្វឺនបំប៉ន អនុសេនាធំអន្តរាគមន៍បាញ់គ្រាប់ពិត អាវុធAK 47 ទីលានកងរថក្រោះភ្នំជញ្ជាំង វគ្គហ្វឹកហ្វឺនមានសិក្ខាកាមចំនួន ១៣១នាក់ក្នុងនោះ ស្រី៧នាក់ ដែលជាកម្លាំងមកតាមវរចំណុះឲ្យកងពលលេខ៥១ ដែលវគ្គបំប៉នបាញ់គ្រាប់ពិតគឺ មានរយះពេល៦០ថ្ងៃដែលមានខ្លឹមសារបាញ់គ្រាប់ពិតមាន១.បាញ់ចម្ងាយ១០០ម៉ែត្រទៅ៥០ម៉ែត្រ និងសិក្ខាកាម ទទួលបានប័ណ្ណសរសើរមានចំនួន១៣១នាក់។ កាយវិការបាញ់ ទី១.អាវុធAK 47 ដេកបាញ់ស៊ីបលេខ៤Aចម្ងាយ១០០ម៉ែត្រ, ទី២.អាវុធAK 47លុតជង្គង់បាញ់ស៊ីបលេខ៤A៥០ម៉ែត្រ, ៣អាវុធAK47ឈរបាញ់ស៊ីបលេខ៤Aចម្ងាយ៥០ម៉ែត្រ។
លោក សេង ធារិន បានបន្តថាការហ្វឹកហាត់វគ្គបំបន ពង្រឹងកងអនុសេនាធំគាំទ្រនេះ ដើម្បីលើកកំពស់ និងសមត្ថភាពលើការប្រើប្រាស់ជំនាញ ដើម្បីបង្កើនសមត្ថភាពដល់កងកម្លាំងក្នុងការប្រើប្រាស់ ឲ្យស្ទាត់ជំនាញក្នុងការធ្វើសង្គ្រាមដើម្បី ច្បាំងតទល់និងសត្រូវឈ្លានពានផងដែរ។
លោកបន្តថានេះជាលើកចុងក្រោយការបើកវគ្គបំប៉នដល់កងកម្លាំង នៅក្នុងឆ្នាំ២០១៥នេះសំរាប់កងពលលេខ៥១។ លោកមានប្រសាសន៍ថាបើយើង មិនយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់ អោយមានជំនាញនេះទេទោះបីយើងមានអាវុធទំនើប យ៉ាងណាក៏ដោយគឺបានត្រឹមតែនាំគ្នា លីសែងរត់ប៉ុណ្ណោះបើសិនយើងមិនបានហ្វឹកហាត់ដល់កងកម្លាំងអោយបានស្ទាត់ជំនាញ៕
ដោយ៖ ហេង សូរិយា