បិទ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​អនុ​សេនា​ធំ​ អន្តរាគមន៍​បាញ់​គ្រាប់​ពិត​នៅ​ទីលាន​កងរថក្រោះ​ភ្នំ​ជញ្ជាំង​

ចែករំលែក៖

​ខេត្តបន្ទាយមានជ័យ​៖​ ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​ បំប៉ន​អនុ​សេនា​ធំ​ អន្តរាគមន៍​ បាញ់​គ្រាប់​ពិត​ អាវុធ​AK47​ នៅ​ទីលាន​កងរថក្រោះ​ភ្នំ​ជញ្ជាំង​ ថ្ងៃ​ទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​នៅ​ទីលាន​ភ្នំ​ជញ្ជាំង​ស្ថិត​ក្នុង​ឃុំ​ជប់​វ៉ា​រី​ ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​។​

5

​ពិធី​បិទ​វគ្គ​បំប៉ន​បាញ់​ គ្រាប់​ពិត​ មានការ​អញ្ជើញ​ពី​ លោក​ឧត្តមសេនីយ៍ត្រី​ សេង​ ធា​រិ​ន​មេបញ្ជាការ​រង​នាយសេនាធិការ​ កងពល​លេខ​៥១​ និង​នាយ​ទា​ហា​ ពល​ទាហាន​ ជា​សិក្ខាកាម​ជា​ច្រើន​រូប​ផង​ដែរ​។​

​លោក​ឧត្តមសេនីយ៍ត្រី​សេង​ ធា​រិ​ន​ មេបញ្ជាការ​រង​ នាយសេនាធិការ​កងពល​ថ្មើ​ជើង​ លេខ​៥១​មាន​ប្រសាសន៍​ថា​ បិទ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ អនុ​សេនា​ធំ​អន្តរាគមន៍​បាញ់​គ្រាប់​ពិត​ អាវុធ​AK​ 47​ ទីលាន​កងរថក្រោះ​ភ្នំ​ជញ្ជាំង​ វគ្គ​ហ្វឹកហ្វឺន​មាន​សិក្ខាកាម​ចំនួន​ ១៣១​នាក់​ក្នុង​នោះ​ ស្រី​៧​នាក់​ ដែល​ជា​កម្លាំង​មក​តាម​វរ​ចំណុះ​ឲ្យ​កងពល​លេខ​៥១​ ដែល​វគ្គ​បំប៉ន​បាញ់​គ្រាប់​ពិត​គឺ​ មាន​រយះ​ពេល​៦០​ថ្ងៃ​ដែល​មាន​ខ្លឹមសារ​បាញ់​គ្រាប់​ពិត​មាន​១.​បាញ់​ចម្ងាយ​១០០​ម៉ែត្រ​ទៅ​៥០​ម៉ែត្រ​ និង​សិក្ខាកាម​ ទទួល​បាន​ប័ណ្ណសរសើរ​មាន​ចំនួន​១៣១​នាក់​។​ កាយវិការ​បាញ់​ ទី​១.​អាវុធ​AK​ 47​ ដេក​បាញ់​ស៊ី​ប​លេខ​៤A​ចម្ងាយ​១០០​ម៉ែត្រ​,​ ទី​២.​អាវុធ​AK​ 47​លុតជង្គង់​បាញ់​ស៊ី​ប​លេខ​៤A៥០​ម៉ែត្រ​,​ ៣​អាវុធ​AK47​ឈរ​បាញ់​ស៊ី​ប​លេខ​៤A​ចម្ងាយ​៥០​ម៉ែត្រ​។​

​លោក​ សេង​ ធា​រិ​ន​ បាន​បន្ត​ថា​ការ​ហ្វឹកហាត់​វគ្គ​បំ​បន​ ពង្រឹង​កងអនុសេនាធំ​គាំទ្រ​នេះ​ ដើម្បី​លើកកំពស់​ និង​សមត្ថភាព​លើ​ការ​ប្រើប្រាស់​ជំនាញ​ ដើម្បី​បង្កើន​សមត្ថភាព​ដល់​កងកម្លាំង​ក្នុង​ការ​ប្រើប្រាស់​ ឲ្យ​ស្ទាត់ជំនាញ​ក្នុង​ការ​ធ្វើសង្គ្រាម​ដើម្បី​ ច្បាំង​តទល់​និង​សត្រូវ​ឈ្លានពាន​ផង​ដែរ​។​

​លោក​បន្ត​ថា​នេះ​ជា​លើក​ចុង​ក្រោយ​ការ​បើក​វគ្គ​បំប៉ន​ដល់​កងកម្លាំង​ នៅ​ក្នុង​ឆ្នាំ​២០១៥​នេះ​សំរាប់​កងពល​លេខ​៥១​។​ លោក​មាន​ប្រសាសន៍​ថាបើ​យើង​ មិន​យកចិត្តទុកដាក់​ក្នុង​ការ​ហ្វឹកហាត់​ អោយ​មាន​ជំនាញ​នេះ​ទេ​ទោះបី​យើង​មាន​អាវុធ​ទំនើប​ យ៉ាងណា​ក៏​ដោយ​គឺ​បាន​ត្រឹមតែ​នាំ​គ្នា​ លី​សែង​រត់​ប៉ុណ្ណោះ​បើសិន​យើង​មិន​បាន​ហ្វឹកហាត់​ដល់​កងកម្លាំង​អោយ​បាន​ស្ទាត់ជំនាញ​៕

4

...

ដោយ៖ ហេង​ សូ​រិ​យា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print