​ស្ត្រី​ម្នាក់​ត្រូវ​ពលរដ្ឋប្រទះ​ឃើញ​ស្លាប់​ ដោយ​មាន​ស្នាម​មុត​កាំបិត​២៨​កន្លែង​

ចែករំលែក៖

​ខេត្តកណ្តាល​៖​ នារី​ម្នាក់​ត្រូវ​ពលរដ្ឋ​ប្រទះ​ឃើញ​ស្លាប់​ក្នុង​ថ្លុកឈាម​ ដោយនៅ​លើ​ខ្លួនប្រាណ​មាន​ស្នាម​កាំបិត​កាប់​ ចាក់រហូត​ដល់​២៨​កន្លែង​ ស្ថិត​នៅ​លើ​ផ្លូវលំ​ដីចម្ការ​មួយ​កន្លែង​ ភូមិ​ស្វាយ​តានី​ ឃុំ​ព្រែក​គយ​ ស្រុក​ស្អាង​ ខេត្តកណ្តាល​ ។​

IMG-20151120-WA0014

​ហេតុការណ៍​ភ្ញាក់ផ្អើល​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២០ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ហើយ​ពលរដ្ឋ​ដែល​ប្រទះ​ឃើញ​សាកសព​នេះ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ដើម្បី​ចុះ​ទៅ​ពិនិត្យ​ជាក់ស្តែង​ ។​

​របាយការណ៍​របស់​សមត្ថកិច្ច​ជំនាញ​បាន​បញ្ជាក់​ថា​ នារី​រង​គ្រោះ​ ឈ្មោះ​ផែន​ សុភា​វី​ អាយុ​២៣​ឆ្នាំ​ជនជាតិ​ខ្មែរ​ មុខរបរ​ ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​នៅ​សាលា​ប៊ែ​ល​ធីតា​ខ្មៅ​ មាន​ទីលំនៅ​ភូមិ​សំប៉ាន​លើ​ ឃុំ​ព្រែក​អំបិល​ ស្រុក​ស្អាង​ ខេត្តកណ្ដាល​។​

​របាយការណ៍​បញ្ជាក់​ថា​ ក្រោយ​ធ្វើ​កោសល្យវិច័យ​លើ​សាកសព​ សមត្ថកិច្ច​ជំនាញ​បាន​រក​ឃើញ​ស្នាម​មុត​កាំបិត​២៨​កន្លែង​ ។​

​ករណី​នេះ​ សមត្ថកិច្ច​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ជនសង្ស័យ​នៅឡើយ​ទេ​ ។​ នៅ​កន្លែង​កើតហេតុ​ សមត្ថកិច្ច​បាន​រក​ឃើញ​វត្ថុ​តាង​ កាបូបស្ពាយ​ខ្នង​ចំនួន​០១​ ទូរ​សព្ទ័​ដៃ​ម៉ាក​សាំ​សុង​ចំនួន​០១ ​មួក​សុវត្ថិភាព​ចំនួន​០១​បញ្ជី​ជាតិ​ និង​ឯកសារ​មួយ​ចំនួន​ ។​

​នៅ​មុន​ពេល​មានការ​ភ្ញាក់ផ្អើល​កើតឡើង​ គឺ​នៅ​ថ្ងៃ​ទី​២០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​៦​និង​៨​នាទី​ព្រឹក​ ប្រជាពលរដ្ឋ​ទៅ​ចំការ​ ក៏​ប្រទះ​ឃើញ​សាកសព​ ហើយ​រាយការណ៍​ឱ្យ​សមត្ថកិច្ច​ ក៏​បាន​ពិនិត្យ​សព​មាន​ស្នាម​មុត​ជា​ច្រើន​កន្លែង​។​ សមត្ថកិច្ចអះអាងថា ករណីឃាតកម្មនេះ​កើតឡើងអំឡុងម៉ោង២០ដល់ម៉ោង២៣ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ។

​ក្រោយ​ពិនិត្យ​រួច​ សមត្ថកិច្ចបាន​ប្រគល់​សព​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

IMG-20151120-WA0032 IMG-20151120-WA0031 IMG-20151120-WA0030 IMG-20151120-WA0016 IMG-20151120-WA0017 IMG-20151120-WA0015

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print