ប្រទះ​ឃើញ​សាកសព​អណ្ដែត​ក្នុង​ទឹកអូរ​ព្រំដែន​កម្ពុជា​ ថៃ

ចែករំលែក៖

​ខេត្តពោធិ៍សាត់៖​ ប្រទះ​ឃើញ​សាកសព​បុរស​វ័យ​ចំណាស់​ម្នាក់​ អណ្ដែត​ក្នុង​ទឹកអូរ​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​ថៃ​ ដែល​គេ​សង្ស័យ​ផឹកស្រា​ស្រវឹង​ជោគ​ជាំ​ ចូល​ទៅ​រាយ​មង​ នៅ​ទីនោះ​។​

IMG_8495

​ហេតុការណ៍​ភ្ញាក់ផ្អើល​ប្រទះ​ឃើញ​សាកសព​អណ្ដែត​ទឹកអូរ​ខាងលើ​ កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ត្រង់​ចំណុច​ព្រំដែន​កម្ពុជា​ថៃ​ ក្នុង​ទឹកអូរ​សួស្ដី​ ស្ថិត​ក្នុងភូមិ​ឯកភាព​ ឃុំ​ថ្មដា​ ស្រុក​វាល​វែង​ ខេត្តពោធិ៍សាត់​ ។​

​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ ជួប​ ហ៊ុន​ ភេទ​ប្រុស​ អាយុ​ ៥៥​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​.​ឃុំ​កើតហេតុ​ ។​

​ប្រភព​ព​ត៌​មាន​ពី​នគរបាល​ស្រុក​វាល​វែង​ បានឱ្យ​ដឹង​ថា​ ក្រោយ​ពី​សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ​ត្រួតពិនិត្យ​យ៉ាង​ម៉ត់ចត់​ ជុំវិញ​កន្លែង​កើតហេតុ​ និង​មានការ​បំភ្លឺ​ពី​ក្រុម​សាច់ញាតិ​ផង​នោះ​ ឃើញ​ថា​បុរស​រង​គ្រោះ​គាត់​ទៅ​ធ្វើ​ចំការ​នៅ​តំបន់​នោះ​ជា​ប្រចាំ​ ហើយ​គាត់​ឧស្សាហ៍​ផឹកស្រា​ស្រវឹង​ជា​រៀងរាល់ថ្ងៃ​ផង​ដែរ​ ម្យ៉ាងទៀត​គាត់​ក៏​ចុះ​រាយ​មង​នៅ​ទីនោះ​ជា​រើ​យៗ​ដូច្នេះ​សមត្ថកិច្ច​អាច​សន្និដ្ឋាន​បាន​ថា​ សង្ស័យ​ផឹកស្រា​ស្រវឹង​ចុះ​ទៅ​ងូតទឹក​ ឬ​រាយ​មង​ ព្រោះ​កាល​រសៀល​ថ្ងៃ​ទី​១៨​ មុន​កើតហេតុ​ក្រុម​សាច់ញាតិ​បាន​ទៅ​រក​គាត់​ដល់ទី​នោះ​ដែរ​ ប៉ុន្ដែ​រក​មិនឃើញ​ លុះ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៩​ ថ្ងៃ​កើតហេតុ​ក៏​ប្រទះ​ឃើញ​សាកសព​អណ្ដែត​ទឹកតែ​ម្ដង​ ។​

ប្រភព​បន្ដ​ទៀត​ថា​ ដូច្នេះ​ករណី​នេះ​ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន​ ក៏​បាន​ប្រគល់​ឱ្យ​ក្រុម​សាច់ញាតិ​ ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

...

ដោយ៖ ប៉ឹម​ ពិន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print