អគារឃុនដូ មានកម្ពស់១១៧ម៉ែត្រ មើលទៅដូចជាសួនច្បារឈរត្រង់ឡើង ទៅលើមេឃដោយមានដើមឈើបៃតង រាប់ពាន់ដើមត្រូវបានសាងសង់ឡើងនៅក្នុងប្រទេសស្វ៉ីស។
វិស្វករជនជាតិអ៊ីតាលីលោកStefano Boeri ដែលមានឯកទេសបង្កើតគម្រោង វិស្វកម្មពណ៌បៃតងធម្មជាតិ ។ កាលពី ឆ្នាំ២០១៤លោកត្រូវបានគេស្គាល់ថាជាអ្នកបង្កើតអគារភ្លោះដែលមានឈ្មោះ ថា Vertical Forest (ព្រៃឈរត្រង់) មាន កម្ពស់ដល់ទៅ១១២ម៉ែត្រ គ្របដណ្ដប់ ដោយដើមឈើរាប់ពាន់ដើមក្នុងទីក្រុង Milan ។ អគារនោះបានក្លាយទៅជា អគារខុនដូដំបូងគេបង្អស់លើពិភពលោក ដែលមានដើមឈើច្រើនបំផុត។
ដើម្បីបន្ដនូវក្ដីស្រមៃដែលមានលក្ខណៈ ធម្មជាតិលោក Stefano Boeri បាន បញ្ចេញស្នាដៃបង្កើតអគារខ្ពស់កប់ពពក នៅទីក្រុង Lausanne ប្រទេសស្វ៉ីស។ ការដ្ឋានសាងសង់នៅក្នុងប្រទេសស្វ៉ីសមានឈ្មោះថា La Tour Des Cedres មាន កម្ពស់៣៦ជាន់ដោយក្នុងជាន់នីមួយៗ មានកន្លែងដាំរុក្ខជាតិបៃតង។ ក្នុងនោះ មានដើមទឹកស្រោចទឹកកក១០០ដើម និងរុក្ខជាតិផ្កាជាង២ម៉ឺនដើមគ្របដណ្ដប់ នៅលើផ្ទៃដីជាង៣ពាន់ម៉ែត្រក្រឡា ។ ដើមរុក្ខជាតិទាំងនោះអាចជួយកាត់បន្ថយ សំឡេងរំខានធ្វើឱ្យបរិយាកាសបរិសុទ្ធ ដល់អ្នកដែលរស់នៅក្នុងអគារនោះ ៕
ប្រែសម្រួល៖ ម៉ែវ សាធី