សារព័ត៌មានរ៉យទ័រកាលពីថ្ងៃទី១៨ ខែវិច្ឆិកា បានផ្សាយថា កម្លាំងសន្ដិសុខ ចិនបានបាញ់សម្លាប់មនុស្ស១៧នាក់នៅក្នុងតំបន់ស្វយ័តស៊ីនជាំងដែលមានស្ដ្រីនិងកុមារផងដែរ ។
មនុស្ស១៧នាក់ដែលរងការបាញ់ សម្លាប់នោះរងការចោទប្រកាន់ពីបទវាយ ប្រហារទៅលើទីតាំងអណ្ដូងរ៉ែធ្យូងថ្ម Sogan ស្ថិតនៅតំបន់ Aksu ខេត្ដស៊ីន ជាំង កាលពីថ្ងៃទី១៨ ខែកញ្ញា សម្លាប់ មនុស្សជាង៥០នាក់។ ក្នុងចំណោមជន ជាប់ចោទមានអ្នកវាយប្រហារដោយ កាំបិតដេញកាប់ពលករចំណាកស្រុក ជនជាតិហានផងដែរ ។
តាមការប្រកាសរបស់ប៉ូលិសស៊ីន ជាំងបានឱ្យដឹងថាក្នុងចំណោមមនុស្ស ១៧នាក់ដែលបានសម្លាប់នោះគឺជាជន ល្មើសទាំងអស់ក្នុងនោះមានបុរស៣នាក់ដែលជាមេខ្លោងក្រៅពីនេះគឺជាសមាជិក នៅក្នុងគ្រួសាររបស់ពួកគេ។ នៅពេល ដែលសារព័ត៌មានរ៉យទ័រព្យាយាមសុំការ បំភ្លឺពីប៉ូលិសក្នុងតំបន់ស៊ីនជាំង តែមិន ទទួលបានការឆ្លើយតបនោះឡើយ ។
ប៉ូលិសម្នាក់ឈ្មោះ Ghalip memethe បានឱ្យដឹងថា មិត្ដរួមក្រុមរបស់ខ្ញុំដែល ចូលរួមក្នុងសកម្មភាពវាយប្រហារខាង លើបាននិយាយឱ្យខ្ញុំដឹងថា កម្លាំងទាហាន បានដាក់រំសេវផ្ទុះនៅក្នុងរូងភ្នំដែលមនុស្ស ទាំង១៧នាក់ខាងលើបានរត់គេចពួននៅទីនោះ។ ទាំងនោះគឺជាមូលហេតុដែល ក្រុមសន្ដិសុខត្រូវសម្លាប់មនុស្សជាច្រើន ក្នុងពេលតែមួយរួមទាំងកុមារផងដែរ ។ ក្រោយការបំផ្ទុះរួចគេបានរកឃើញសាក សព១៧នាក់។
អ្នកនាំពាក្យក្រសួងការបរទេសចិន ដែលជាអ្នកមានសិទ្ធិក្នុងការបំភ្លឺឬឆ្លើយតបទៅនឹងបទសម្ភាសន៍របស់បណ្ដាញ ព័ត៌មានបរទេសថា លោកមិនបានដឹងពី រឿងរ៉ាវខាងលើនោះឡើយ ។
ក្រុមសកម្មជនសិទ្ធិមនុស្សនិងអ្នក ដែលបានចាកចេញពីតំបន់ស៊ីនជាំងទៅរស់នៅបរទេសបានឱ្យដឹងថារដ្ឋាភិបាលចិនបានគ្រប់គ្រងយ៉ាងតឹងតែងទៅលើ សាសនានិងវិប្បធម៌របស់ជនជាតិអ៊ុយហ្គ័រម្ចាស់ស្រុក ។ ក្នុងពេលនោះរដ្ឋាភិ បាលទីក្រុងប៉េកាំងបាននិយាយថា កម្លាំង ទាហាននៅទីនោះកំពុងតែធ្វើសង្គ្រាម ប្រឆាំងនឹងក្រុមអ៊ិាស្លាមជ្រុលនិយមដែលបានបង្កអសន្ដិសុខក្នុងសង្គម ៕
ប្រែសម្រួល៖ ម៉ែវ សាធី