ឃាត់ខ្លួនជនសង្ស័យជាឃាតកម្នាក់ទៀតខណៈគេចខ្លួនទៅពួនសំងំមួយរយៈ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង ដោយមានបញ្ជាកិច្ចសហការពីស្ថាប័នតុលាការខេត្តស្ទឹងត្រែង និងតុលាការខេត្តពោធិ៍សាត់ បានឃាត់ខ្លួនជនសង្ស័យជាឃាតកម្នាក់ទៀត ខណៈទៅពួនសំងំធ្វើកម្មករសំណង់អស់មួយរយៈ ។

IMG-20151120-WA0008 (1)

ប្រតិបត្ដិការឃាត់ខ្លួនជនសង្ស័យជាឃាតកម្នាក់ទៀតនេះ ប្រព្រឹត្តឡើងកាលពីរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិ-ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ជនសង្ស័យជាឃាតកត្រូវបានគេស្គាល់ឈ្មោះ តុង នឿន ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិ-ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ (ហើយបានទៅលាក់ខ្លួនពួនអាត្មាធ្វើកម្មករសំណង់នៅកន្លែងចាប់ខ្លួនខាងលើ) ។

លោកវរៈសេនីយ៍ទោ សឹង សុភ័ក្រ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ការចាប់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងតាមបញ្ជារវាងកិច្ចសហការព្រះរាជអាជ្ញានៃសាលាដំបូងខេត្តស្ទឹងត្រែង និងព្រះរាជអាជ្ញានៃសាលាដំបូងខេត្តពោធិ៍សាត់ ខណៈជនសង្ស័យរូបនេះ (តុង នឿន) ជាប់ពាក់ព័ន្ធនឹងចម្លើយរបស់ឈ្មោះ មឿន ចាន់ថុន (មីញ) ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិអូរស្រាវ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលបានចាប់ខ្លួនកាលពីព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ តាមដីការបង្គាប់ឱ្យចាប់ខ្លួន លេខ ៣១២ ដកបចខ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤ របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តស្ទឹងត្រែង ខណៈជនសង្ស័យរូបនេះជាប់ពាក់ព័ន្ធពីបទឃាតកម្ម ប្រព្រឹត្តនៅភូមិ-ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៤ ។

លោកនាយការិយាល័យបន្តទៀតថា ការចាប់ខ្លួនជនសង្ស័យជាបន្តបន្ទាប់តាមដីការ និងបញ្ជាពីស្ថាប័នតុលាកាខាងលើ ពួកគេបានឆ្លើយទាំង ២នាក់បានឆ្លើយសារភាពហើយដែរ ហើយក៏បានប្រគល់ខ្លួនឱ្យសមត្ថកិច្ចខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ។

IMG-20151120-WA0010

...

ដោយ៖ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print