រថយន្តស្តារិចបេីកមិនប្រយ័ត្នបុកបុរសម្នាក់ជិះម៉ូតូស្មាស់វី រងរបួសស្រាល

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសស្រាលខណៈដែលកំពុងបើកម៉ូតូបត់ឆ្វេងចូលកន្លែងធ្វើការត្រូវរថយន្តមួយគ្រឿងបើកមកពីក្រោយបុកពេញទំហឹងបណ្តាលអោយម៉ូតូខ្ទេចមួយកំណាត់ខាងក្រោយតែសំណាងល្អអ្នកបើកម៉ូតូគ្រាន់តែរងរបួសស្រាល ។

IMG-20151120-WA0062

គ្រោះថ្នាក់ខាងលើកកើតឡើងកាលពីម៉ោង០៨ និង៣០នាទីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥នៅចំណុចផ្លូវ១០០៣ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ ។

អ្នកបើកម៉ូតូឈ្មោះឌុច សុភាព ភេទប្រុស អាយុ៣៦ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុនKCCBស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រងរបួសស្រាល ។ ចំណែកអ្នកបើករថយន្តបង្កឈ្មោះប៉ូ ខ្លី ភេទប្រុស អាយុ២៤ឆ្នាំមុខរបរបើកបររថយន្តស្នាក់នៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ និងមានស្រុកកំណើតនៅស្រុកព្រៃកប្បាស ខេត្តតាកែវ ។

តាមប្រភពនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនកើតហេតុបានឃើញបុរសម្នាក់បើកម៉ូតូមួយគ្រឿងម៉ាកស្មាក់វី ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BU-8370បេីកបរក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកេីតហេតុក៍បើកស៊ីញ៉ូ បត់ឆ្វេងចូលកន្លែងធ្វើការស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកស្តារិច ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2W-4936បានបើកមកពីក្រោយក្នុងល្បឿនលឿនហើយបានវ៉ានិងរថយន្តមិនចាំម៉ាកមួយគ្រឿងទៀត ខណៈវ៉ាបានផុតបន្តិចក៍ជ្រុលទៅបុកម៉ូតូខាងលើពីក្រោយពេញទំហឹងតែម្តងបណ្តាលអោយម៉ូតូខ្ទេចមួយកំណាត់ខាងក្រោយតែសំណាងល្អអ្នកបើកម៉ូតូរងរបួសស្រាល ។

ក្រោយកេីតហេតុសមត្ថកិច្ចចុះវាស់វែងយករថយន្តបង្កនិងម៉ូតូខាងលើយកទៅរក្សាទុកនៅអធិការដ្ឋនគរបាលខណ្ឌសែនសុខរងចាំដោះស្រាយពេលក្រោយ ៕

IMG-20151120-WA0055 IMG-20151120-WA0058 IMG-20151120-WA0059 IMG-20151120-WA0056 IMG-20151120-WA0061 IMG-20151120-WA0057

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print