ខេត្តព្រះសីហនុ ៖ ពេញមួយថ្ងៃសុក្រ ៧រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ កម្លាំងនគរបាលចរាចរផ្លូវគោក បានសហការជាមួយកម្លាំងចម្រុះត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿង ញៀន ត្រួតពិនិត្យជាតិស្រវឹង ត្រួតពិនិត្យអ្នក បើកបររថយន្តគ្មានប័ណ្ណបើកបរ និងប័ណ្ណបើកបរមិនត្រឹមត្រូវ នៅក្រុងព្រះសីហនុ ។
មន្រ្តីនគរបាលចរាចរក្រុងព្រះសីហនុបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះជាលទ្ធផលទទួលបានការពិនិត្យនិងដកហូតរថយន្តដែលគ្មានប័ណ្ណបើកបរដែលភាគច្រើនប្រើប្រាស់ដោយជនជាតិបរទេសមានចំនួន ៨គ្រឿង ៖
១-រថយន្តម៉ាក Starex ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AT-5197 ។
២-រថយន្តម៉ាក Starex ពណ៌ ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AT-3251 ។
៣-រថយន្តម៉ាក LEXUS RX300 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2L-6093 ។
៤-រថយន្តម៉ាក LEXUS RX300 ពណ៌ ស្ករ ពាក់ស្លាកលេខភ្នំពេញ2M-5849 ។
៥-រថយន្តម៉ាក Starex ពណ៌ ស ពាក់ស្លាកលេខព្រះសីហនុ2C-5679 ។
៦-រថយន្តម៉ាក Starex ពណ៌ ខៀវ ពាក់ស្លាកលេខព្រះសីហនុ2A-9653 ។
៧-រថយន្តម៉ាក ALPHAND ពណ៌ ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ2D-1999 ។
៨-រថយន្តម៉ាក cauennes ពណ៌ ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ2H-0537
បច្ចុប្បន្ន រថយន្តទាំង៨គ្រឿងនេះត្រូវបានសមត្ថកិច្ច យកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកក្រុងព្រះសីហនុ ដើម្បីអនុវត្តតាមនីតិវិធី ៕ ឆ្លាមសមុទ្រ