នគរបាល​ចរាចរ​ខេត្ត​ព្រះសីហនុ ត្រួតពិនិត្យ​និង​ដកហូត​រថយន្ត​ មិនមាន​ប័ណ្ណបើកបរ​ត្រឹមត្រូវ​ ៨​គ្រឿង

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ពេញមួយថ្ងៃ​សុក្រ ៧​រោច ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៨ កម្លាំង​នគរបាល​ចរាចរផ្លូវគោក បាន​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ គ្រឿង ញៀន ត្រួតពិនិត្យ​ជាតិ​ស្រវឹង ត្រួតពិនិត្យ​អ្នក បើក​បរ​រថយន្ត​គ្មាន​ប័ណ្ណបើកបរ និង​ប័ណ្ណបើកបរ​មិន​ត្រឹមត្រូវ នៅក្រុងព្រះសីហនុ ។​

​មន្រ្តីនគរបាលចរាចរក្រុងព្រះសីហនុបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះជា​លទ្ធផលទទួល​បានការពិនិត្យ​និង​ដកហូត​រថយន្ត​ដែល​គ្មាន​ប័ណ្ណបើកបរដែលភាគច្រើនប្រើប្រាស់ដោយ​ជនជាតិបរទេសមាន​ចំនួន ៨​គ្រឿង ៖

១-​រថយន្ត​ម៉ាក Starex ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AT-5197

២-​រថយន្ត​ម៉ាក Starex ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AT-3251

៣-​រថយន្ត​ម៉ាក LEXUS RX300 ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ​2L-6093

៤-​រថយន្ត​ម៉ាក LEXUS RX300 ពណ៌ ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ​2M-5849

៥-​រថយន្ត​ម៉ាក Starex ពណ៌ ស ពាក់​ស្លាក​លេខ​ព្រះសីហនុ​2C-5679

៦-​រថយន្ត​ម៉ាក Starex ពណ៌ ខៀវ ពាក់​ស្លាក​លេខ​ព្រះសីហនុ​2A-9653

៧-​រថយន្ត​ម៉ាក ALPHAND ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ​ព្រះសីហនុ​2D-1999

៨-​រថយន្ត​ម៉ាក cauennes ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ​ព្រះសីហនុ​2H-0537

​បច្ចុប្បន្ន រថយន្ត​ទាំង៨គ្រឿងនេះត្រូវបានសមត្ថកិច្ច ​យកមក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោកក្រុងព្រះសីហនុ ដើម្បី​អនុវត្តតាម​នីតិវិធី ៕ ឆ្លាមសមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print