ផឹកស៊ី​លើ​កញ្ចុះ​បណ្តែត​ទឹក​ ធ្លាក់​ពី​បង្កាន់​ដៃ​ស្លាប់​ពីរ​នាក់​ នៅ​ខណ្ឌ​ពោធិ៍​សែនជ័យ​

ចែករំលែក៖

ភ្នំពេញ​៖​យុវជន​មួយ​ក្រុម​ផឹកស៊ី​លើ​កញ្ចុះ​បណ្តែត​ទឹក​ ធ្លាក់​ពី​លើ​បង្កាន់​ដៃ​បណ្ដាល​ឱ្យ​ស្លាប់​ពីរ​នាក់​ ដែល​ហេតុការណ៍​នេះ​ កើត​ឡើង​កាលពី​ព្រលប់​ថ្ងៃ​ទី​០៣​ ខែ​សីហា​ នៅ​ចំណុច​ហាងជំនោរស្ទឹងព្រែកត្នោត ភូមិបឹងធំទី១ សង្កាត់នបឹងធំ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះ​ឈ្មោះ ជង់ តុងសាន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ វិស្វករសំណង់ ស្នាក់នៅផ្ទះជួល ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិសាគរ «ក» ឃុំសាគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និង​ ឈ្មោះ ជួង រដ្ឋា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ វិស្វករសំណង់ ស្នាក់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតភូមិភ្នំដិល ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ។ ជនរងគ្រោះទាំងពីតនាក់ ធ្វើការជាមួយគ្នា នៅក្រុមហ៊ុន ក្នុងតំបន់សេដ្ឋកិច្ចភ្នំពេញ ។

សមត្ថកិច្ច​ អះអាង​ថា​ មុនកើតហេតុជនរងគ្រោះទាំងពីរនាក់ រួមជាមួយមិត្តភក្តិរសរុបគ្នា៥នាក់ បានទៅជួលកញ្ចុះបណ្តែតទឹកស្ទឹងព្រែកត្នោត នៅហាងជំនោរស្ទឹងព្រែកត្នោត អង្គុយហូប បាយទឹក ផឹកសុី ។

លុះរហូតដល់វេលាម៉ោង១៧៖៣០នាទីទៅហើយមានន​មិត្តភក្តិ​ ម្នាក់បានទៅផ្ទះមុនបាត់ សល់គ្នា៤នាក់អង្គុយផឹកសុីបន្ត ហើយជនរងគ្រោះទាំងពីរនាក់ អង្គុយលើបង្កាន់ដៃកញ្ចុះ ស្រាប់តែពេលទឹករលក ធ្វើឱ្យ​កញ្ចុះយោលទៅមក បែរជាធ្លាក់ជនរងគ្រោះទាំងពីរនាក់ចូលក្នុងទឹកស្ទឹង មិនចេះហែលទឹក រកជួយមិនទាន់ ម្យ៉ាងទឹកហូរផង ធ្វើឱ្យ​លង់លិច​បាត់ក្នុងទឹក ទើបបង្កឱ្យភ្ញាក់ផ្អើល ទាំងសមត្ថកិច្ច ប្រជាពលរដ្ឋ រកវិធីចុះរាវ រហូតដល់វេលាម៉ោង១៖៣០នាទី​រំលងអធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៤​ ខែ​សីហា​ ទើបរកឃើញសាកសពជនរងគ្រោះម្នាក់ ឈ្មោះ ជួង រដ្ឋា ស្រង់ឡើងគោក សមត្ថកិច្ចពិនិត្យរួច ត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ដោយក្រុមគ្រួសារ មិនបានប្តឹងផ្តល់អ្វីឡើយ ។

ក្រោយពីក្រុមអ្នកមុជទឹករាវរកសាកសពឃើញម្នាក់ហើយ នៅបន្តរាវតាមស្វែងរកសពម្នាក់ទៀត លុះរហូតដល់វេលា​ម៉ោង៧៖៣០នាទី​ ថ្ងៃទី០៤ ខែសីហា បានរាវរកឃើញសពជនរងគ្រោះម្នាក់ទៀត ឈ្មោះ ជុង តុងសាន ក្រោមវត្តមានឪពុក ម្តាយ ក្រុមគ្រួសារ យំសោកបោកខ្លួន នឹកសង្វេគកូនប្រុសជាទីស្រលាញ់​ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print