ព្រៃវែង ៖ ការខកខានមិនបានទទួលរបាយទឹកភ្លៀងជាច្រើនថ្ងៃ បានធ្វើឱ្យផ្ទៃដីដំណាំស្រូវវស្សាប្រមាណ២ពាន់ហិកតា របស់កសិករក្នុងភូមិចំនួន០៥ នៃឃុំចុងអំពិល ស្រុកកញ្ជៀច ខេត្តព្រៃវែង ជួបការខ្វះខាតទឹក ។
មន្ត្រី បញ្ជាក់ថា ឆ្លើយតបភ្លាមៗទៅនឹងបញ្ហានេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាឱ្យក្រុមការងារ កាត់ផ្តាច់ភ្លឺប្រឡាយមេវ៉ៃកូ ត្រង់ចំណុចប្រសព្វជាមួយប្រឡាយរងភូមិមានជ័យ (ប្រឡាយរងថ្មីទើបស្តាររួច) ដើម្បីទម្លាក់ទឹកតាមប្រឡាយរងនេះ ទៅកាន់ផ្ទៃដីដែលកំពុងត្រូវការទឹកខាងលើ ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រុមការងារ រៀបចំធ្វើការសាងសង់សំណង់ទ្វារទឹកនៅចំណុចដែលបានកាត់ផ្តាច់នេះ នារដូវប្រាំងខាងមុខផងដែរ ៕
...