ដំណាំ​ស្រូវ​២ពាន់​ហិចតា​ ភូមិ​ចំនួន​៥​ នៃ​ឃុំ​ចុង​អំពិល​ ខេត្ត​ព្រៃវែង​ កំពុង​ជួប​បញ្ហា​

ចែករំលែក៖

ព្រៃវែង​ ៖ ​ការខកខានមិនបានទទួលរបាយទឹកភ្លៀងជាច្រើនថ្ងៃ បានធ្វើឱ្យផ្ទៃដីដំណាំស្រូវវស្សាប្រមាណ២ពាន់ហិកតា របស់កសិករក្នុងភូមិចំនួន០៥ នៃឃុំចុងអំពិល ស្រុកកញ្ជៀច ខេត្តព្រៃវែង ជួបការខ្វះខាតទឹក ។

មន្ត្រី​ បញ្ជាក់​ថា​ ឆ្លើយតបភ្លាមៗទៅនឹងបញ្ហានេះ លោក​ លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម បាន​បញ្ជាឱ្យក្រុមការងារ កាត់ផ្តាច់ភ្លឺប្រឡាយមេវ៉ៃកូ ត្រង់ចំណុចប្រសព្វជាមួយប្រឡាយរងភូមិមានជ័យ (ប្រឡាយរងថ្មីទើបស្តាររួច) ដើម្បីទម្លាក់ទឹកតាមប្រឡាយរងនេះ ទៅកាន់ផ្ទៃដីដែលកំពុងត្រូវការទឹកខាងលើ ។

ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រុមការងារ រៀបចំធ្វើការសាងសង់សំណង់ទ្វារទឹកនៅចំណុចដែលបានកាត់ផ្តាច់នេះ នារដូវប្រាំងខាងមុខផងដែរ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print