គួរ​មាន​វិធានការ​ខ្លះ​ ចំពោះ​អ្នក​ដុត​​សំរាមខ្វះ​ភាព​ទទួល​ខុសត្រូវ​ ធ្វើ​ឱ្យ​ផ្អើល​អាជ្ញាធរ​ពេញ​រាជ​ធានី​ភ្នំពេញ​ ស្មាន​ជា​ករណី​គ្រោះ​អគ្គិភ័យ​

ចែករំលែក៖

ភ្នំពេញ​៖​ការ​ដុត​សំរាម​ ឬ​ ឧបករណ៍​ ផ្សេងៗ​ ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ កុំ​ឱ្យ​តែ​ប៉ះពាល់​សិទ្ធិ​ ឬ​ ប៉ះពាល់​សុខភាព​របស់​អ្នក​ដទៃ​ ។ ប៉ុន្តែ​ការ​ដុត​សំរាម​ខ្លះ​ ខ្វះ​ភាព​ទទួល​ខុសត្រូវ​ ដុត​ច្រើន​ បង្ក​ជា​ផ្សែង​ខ្លាំង​ខ្មួលខ្មាញ់​ ដោយ​ប្រជាពលរដ្ឋ​ភ័យ​ស្លន់ស្លោ​ស្មាន​តែ​ជា​ករណី​គ្រោះ​អគ្គិភ័យ​ ។

ជាក់ស្ដែង​ នៅ​វេលា​ថ្ងៃ​ត្រង់​ទី​០៤​ ខែ​សីហា​ នេះ​ នៅ​ចំណុច​ក្នុង​​សាកលវិទ្យាល័យ​កសិកម្ម​ចំការដូង​ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ​ បុរស​ម្នាក់​បាន​ដុត​សំរាម​ យ៉ាង​ច្រើន​ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ នឹក​ស្មាន​ដា​ ជា​ករណី​គ្រោះ​អគ្គិភ័យ​ ។

មិន​ត្រឹម​តែ​ភ្ញាក់ផ្អើល​ត្រឹម​ប្រជាពលរដ្ឋ​ទេ​ កង​កម្លាំង​ក្នុង​ខណ្ឌ​ដង្កោ​ រួម​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ បាន​ចេញ​អន្តរាគមន៍​យ៉ាង​ប្រញាប់​ប្រញាល់​ ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ ។ ប៉ុន្តែ​ពេល​ទៅ​ដល់​ចំណុច​កើត​ហេតុ​ គឺ​ ស្រងាក​ចិត្ត​ស្តូក​តែម្ដង​ គឺ​ ជា​ការ​ដុត​សំរាម​ សោះ​ ។

គួរបញ្ជាក់ថា ទោះបីជាករណីនេះ ជាការដុតសំរាមក្តី អាជ្ញាធររួមនិងរថយន្តពន្លត់អគ្គិភ័យបានសម្រេច ប្រើប្រាស់ទឹកក្នុងការបាញ់ពន្លត់អស់ចំនួនកន្លះរថយន្ត ដើម្បីពន្លត់ភ្លើងដែលកំពុងឆាបឆេះសំរាមនេះ ។ តែអ្វីដែលហួសចិត្តនោះ ពេលដែលអាជ្ញាធរនិងសមត្ថកិច្ច រួមនិងរថយន្តពន្លត់អគ្គិភ័យចុះទៅអន្តរាគមន៍ បែរជាអ្នកដែលដុតសំរាមនោះ បានស្រែក​ស្តីថា​ឱ្យ​ អាជ្ញាធរ និងអ្នកកាសែតទៅវិញ ទាំងដែលខ្លួនឯងបានដុតសំរាមឆេះផ្អើលដល់ប្រជាពលរដ្ឋយ៉ាងខ្លាំងបែបនេះ។

ក្នុងនោះបើតាមសម្តីអាជ្ញាធ​រ​ខណ្ឌ​ដង្កោ​ បានលើកឡើងថា ការដុតសំរាមបែបនេះ គឺជាការដុតដោយខ្វះការប្រុងប្រយ៍ត្ន​ហើយនេះសំណាងហើយដែលអាជ្ញាធរចុះទៅអន្តរាគមន៍ទាន់ បើមិនដូច្នេះទេអាចក្លាយជាអគ្គិភ័យឆាបឆេះអ្វីមួយផ្សេងទៀតកាន់តែខ្លាំងឡើងក៏ថាបាន ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print