ស្ទឹងត្រែង៖បន្ទាប់ពីបានស្រកចុះបន្តិចបន្តួច នៅព្រឹកថ្ងៃទី០៥ ខែសីហា នេះ ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង បានកើនឡើងវិញហើយ ជាហេតុនាំឱ្យប្រជាពលរដ្ឋមានក្តីបារម្ភសាជាថ្មី ។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្ទឹងត្រែង បង្ហាញថា មកដល់វេលាម៉ោង៧ ថ្ងៃទី០៥ ខែសីហា នេះ ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គស្ទឹងត្រែង ទឹកមានកម្ពស់ ១០,៦០ម៉ែត្រ កម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ន ១០,៧០ម៉ែត្រ ធៀបនឹងកម្ពស់ទឹកកាលពីថ្ងៃទី០៤ ខែសីហា គឺកើនឡើង ០,១៤ម៉ែត្រ៕
...