អគ្គិភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋនៅខណ្ឌឬស្សីកែវ អស់២ខ្នងទាំងស្រុង និងខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ

ចែករំលែក៖

ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងនៅចំណុចក្រុមទី៨ ភូមិឡលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ត្រូវបានអគ្គីភ័យលេបត្របាក់យ៉ាងសន្ធោសន្ធៅនិងអស់ខ្ទេចអស់ទាំងស្រុង នៅវេលាម៉ោង២០ និង០០នាទីយប់ ថ្ងៃសៅរ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨ ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីអគ្គីភ័យខាងលើបានឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន ២ខ្នង ដោយម្ចាស់ផ្ទះទី១ ឈ្មោះ ឡេ យ៉ាំងទៀង ភេទប្រុស អាយុប្រហែល៤៩ឆ្នាំ ជនជាតិវៀតណាម បុខរបរមិនពិតប្រាកដ (ផ្ទះបានឆេះចេញដំបូង)(ឆេះផ្ទះអស់ទាំងស្រុង) ដោយផ្ទះសង់បីឈើប្រក់សង្កសី / ទី២ ម្ចាស់ផ្ទះឈ្មោះ ឱម វាន់ថា ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូរ៉ឺម៉កកង់បី ទីលំនៅកន្លែងកើតហេតុផ្ទះលេខ ៥១៩C ផ្ទះឈើប្រក់សាង្សី បានឆេះទាំងស្រុង និងអណ្តាតភ្លើងបានរោលចំនួន ៣ផ្ទះទៀតតែមិនបណ្តាលឱ្យខូចខាតទេ។ ហើយមូលហេតុបណ្តាលឱ្យឆេះនោះ សមត្ថកិច្ចកំពុងតែស្រាវជ្រាវ។

សមត្ថកិច្ចបានបន្តថា ករណីអគ្គីភ័យនេះបានប្រើប្រាស់រថយន្តទឹកពន្លត់អស់ ០៨គ្រឿង ដោយប្រើពេលវេលា១ម៉ោងទើបរលត់ទៅវិញជាស្ថាពរ និងមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ។

បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេលឺសម្លេងផ្ទុះ ដូចជាទុសេខ្សែភ្លើងចេញម្ចាស់ផ្ទះទី១ ឈ្មោះ ឡេ យ៉ាំងទៀង ហើយក៏ចេញជាអណ្ដាតភ្លើងកើតឡើងយ៉ាងសន្ធោសន្ធៅតែម្ដង ដោយអំឡុងពេលនោះ ប្រជាពលរដ្ឋដែលរស់នៅជិតខាងក៏បានរាយការណ៍ជូនសមត្ថកិច្ច និងមន្ត្រីអាជ្ញាធរមូលដ្ឋានផងដែរ តែភ្លើងបានឆេះខ្លាំងពេក ទំរាំរថយន្តពន្លត់អគ្គីភ័យមកដល់ ក៏ត្រូវបានឆេះអស់ចំនួន២ខ្នងទៅហើយ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print