គួរឲ្យអាសូរ! បុរសម្នាក់ជិះម៉ូតូទៅទិញបាយឆា ពេលជិះមកផ្ទះវិញ ស្រាប់តែដួលបោកក្បាលស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូទៅទិញបាយឆារួច ពេលជិះត្រឡប់មកផ្ទះវិញក៏បានវ៉ាក់អឺជាមួយរថយន្ត ធ្វើឲ្យគាត់ចាប់ហ្វាំងបង្ខំបណ្ដាលឲ្យដួលបោកក្បាលស្លាប់ភ្លាមភ្លាមនៅនឹងកន្លែងកើតហេតុតែម្ដង ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ និង៣០ នាទីយប់ ថ្ងៃសៅរ៍ ៨រោច​ខែទុតិយា​​សាឍ​ ឆ្នាំច សំរឹទ្ធិសក័ ព.ស​២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុចមុខសាលារៀនបឹងត្របែកខាងត្បូង តាមបណ្ដោយផ្លូវ២៧១ ភូមិក្បាលទំនប់១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រុង សុខពៅ ភេទប្រុសអាយុ៣២ ឆ្នាំមុខរបរ សន្ដិសុខ មានទីលំភូមិក្បាលទំនប់១ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ស្កុបពី ពណ៌ខ្មៅ ដែលពាក់ស្លាកលេខភ្នំពេញ1BD-3918 ជិះក្នុងទិសដៅលិចមកកើតតាមបណ្ដោផ្លូវ២៧១ លុះមកដល់ចំណុចកើតហេតុខាងលើនេះ ជនរងគ្រោះបានវ៉ាក់អឺជាមួយរថយន្ដមួយគ្រឿងមិនចាំម៉ាកបណ្ដាលឲ្យជនរងគ្រោះចាប់ហ្វាំងបង្ខំដួលបោកក្បាលស្លាប់ភ្លាមៗតែម្ដង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុជួយហៅរថយន្ដសង្គ្រោះដឹកយកទៅមន្ទីរពេទ្យតែជាអកុសលបណ្ដាលឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវិតទៅហើយ ភ្លាមៗនោះក្រុមគ្រួសារបានដឹកសាកសពជនរងគ្រោះមកផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ដោយ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print