ព្រៃវែង៖មន្ត្រីមន្ទីរធនធានទឹកនិងឧតុនិយមខេត្តព្រៃវែង នៅថ្ងៃទី០៥ ខែសីហា នេះ បានរៀបការ៉ុងខ្សាច់ទប់តាមជើងទេរទំនប់បារាយណ៍អណ្តែត ក្នុងក្រុងព្រៃវែង ដើម្បីទប់ទល់នឹងការហូរច្រោះ ខណៈទឹកទន្លេមេគង្គក្រោម បានបន្តកើនឡើងស្ទើរព្រៀបខ្នងទំនប់ ។
មន្ត្រីបញ្ជាក់ថា គិតត្រឹមម៉ោង៧ ទឹកទន្លេមេគង្គក្រោម (អ្នកលឿង) បានបន្តកើនឡើងដល់កម្ពស់៦,៦២ម៉ែត្រ ដែលកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ន៧,៥០ម៉ែត្រ ៕
...